(Khmer) លោក Carlo Ancelotti ដែលជាគ្រូបង្វឹកក្លិប Real Madrid បានលើកឡើងថា លោកនឹងទទួលខុសត្រូវចំពោះបរាជ័យដ៏ធ្ងន់ធ្ងរទល់នឹង Barcelona កាលពីយប់មិញ។
វាជារឿងដ៏មិនគួរឲ្យជឿ Real Madrid បានរង់បរាជ័យធ្ងន់ធ្ងរជាងគេនៅក្នុងរដូវកាលនេះ ក្រោមថ្វីជើង Barcelona ក្នុងលទ្ធផល ៣ទល់នឹង០ នៅលើដីខ្លួនឯង ប៉ុន្តែ យ៉ាងណាក៏ដោយក្រុមអធិរាជសនៅតែឈរនៅក្នុងចំណាត់ថ្នាក់លេខ១ដដែល។
លោក Ancelotti បាននិយាយថា៖«វាជាការប្រកួតដ៏តឹងតែងព្រោះវាជា Classico ជាពិសេសសម្រាប់អ្នកគាំទ្រពេលដែលយើងលេងទល់នឹង Barcelona។ ពួកយើងត្រូវតែអត់ធ្មត់ និង បន្តរង់ចាំកីឡាករដែលកំពុងមានបញ្ហារបួស។ ពួកយើងលេងមិនយល់ទាល់តែសោះ ហើយ ក្នុងនាមខ្ញុំជាគ្រូបង្វឹក វា គឺ ជាកំហុសរបស់ខ្ញុំ»៕