(Khmer) Erik ten Hag បាននិយាយអំពី Cristiano Ronaldo បន្ទាប់ពីត្រូវបានអ្នកកាសែតចោទសួរថា តើនៅពេលណាដែលគាត់អាចត្រូវបានរំពឹងថានឹងចាប់ផ្តើមការប្រកួតម្តងទៀតសម្រាប់ Man United ៖ «ដូចដែលយើងបាននិយាយអញ្ចឹង»។
“វាពិទើបតែដើមរដូវកាល ហើយយើងមានក្រុមពេញលេញ។ យើងមានកីឡាករចាប់ផ្ដើមច្រើនជាង ១១ នាក់ ដែលនោះជាអ្វីដែលអ្នកឃើញឥឡូវនេះ កីឡាករដែលលេងជាកីឡាករបម្រុងអាចលេងបានក្នុង១១នាក់ ក្នុងរយៈពេលមួយ ពីរ ឬបីសប្ដាហ៍ទៀត»។
Ronaldo បានអង្គុយកៅអីបម្រុងបីប្រកួតជាប់គ្នាដែលបិសាចក្រហមឈ្នះទាំងបីប្រកួត។ នោះហើយជាមូលហេតុដែល Ten Hag បានបដិសេធមិនមិនធ្វើការប្ដូរឈុត១១នាក់២ប្រកួតជាប់គ្នា ដែលបានឈ្នះដោយយើងឃើញដូចជា Anthony Elanga និង Marcus Rashford ទាំងពីរចាប់ផ្តើមជំនួសគាត់។
ប៉ុន្តែជាមួយនឹងតាំងចិត្តបន្តនៅជាមួយ Man Utd យ៉ាងហោចណាស់ក្នុងរដូវកាលនេះ Cristiano គួរតែទទួលបានពេលវេលាលេងបន្ថែមទៀតដើម្បីឆ្ពោះទៅមុខ ហើយត្រលប់មកវិញនូវជម្រើសដំបូងនៅពេលដែលគាត់អាចមានទំនុកចិត្តចាប់ផ្តើមស៊ុតបញ្ចូលទីម្តងទៀត។
ប្រភព៖ MEN