(Khmer) លោក Wayne Rooney បានផ្ញើសារព្រមានទៅកាន់អ្នកគាំទ្ររបស់ Manchester United បន្ទាប់ពីក្លិបបានប្រកាសតែងតាំងលោក Erik Ten Hag ជា អ្នកចាត់ការក្រុម។
កាលពីល្ងាចម្សិលមិញនេះ Man Utd បានប្រកាសជាផ្លូវការអំពីការតែងតាំងលោក Erik ten Hag ជា អ្នកចាត់ការក្រុមថ្មីជំនួសលោក Ralf Rangnick ខណៈ លោកនឹងចូលមកកាន់តំណែងនៅឯកីឡដ្ឋាន Old Trafford ចាប់ពីរដូវកាលក្រោយទៅ។
Rooney បាននិយាយថា៖«វាជាការការងារដ៏ធំមួយ។ ខ្ញុំគិតថា អ្នកគាំទ្រគួរតែអត់ធ្មត់បន្តិចសិន ពីព្រោះលទ្ធផលរបស់ក្រុមនឹងមិនអាចផ្លាស់ប្តូរបានលឿនៗតាមដែលចិត្តអ្នកចង់ទេ។ ដូច្នេះពួកគេត្រូវតែអត់ធ្មត់ដរាបណាពួកគេមើលឃើញពីការវិវតុ្តន៍របស់កីឡាករ ជាមួយនឹងការសម្លឹងឃើញការឈ្នះពានក្នុងរយៈពេល៣ឆ្នាំទៀត។ យ៉ាងណាក៏ដោយ ខ្ញុំគិតថាវាជាដំណឹងវិជ្ជមានសម្រាប់អ្នកគាំទ្ររបស់ Man Utd»៕