ads
ads
(Khmer) ចប់​រដូវ​កាលភ្លាម វិសាខាចាប់ផ្ដើម​ឈូសស្មៅចាស់ចោល ជួស​ជុល​ស្មៅ​ថ្មីនៅ​កីឡ​ដ្ឋាន​ព្រីនស៍
06-December-2022

(Khmer) នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ២០២២ នេះ ក្លិបបាល់ទាត់​វិសាខា បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ជួស​ជុល​ស្មៅ​ថ្មី នៅ​កីឡ​ដ្ឋាន​ព្រីនស៍ សម្រាប់​ត្រៀម​ស្វា​គមន៍​រដូវ​កាល​ថ្មី និង​ការ​ប្រកួត​អន្ដរ​ជាតិ​ផ្សេងៗ នា​ពេល​ខាង​មុខ ។

តាម​ការ​បញ្ជាក់របស់​ក្លិប ការ​ជួស​ជុល​នេះ គ្រោង​នឹង​ប្រើ​រយៈ​ពេល​ពី ៣ ទៅ ៤ខែ​ប៉ុណ្ណោះ  ហើយ​គោលបំណងគឺថាដើម្បីលើកកម្ពស់សោភ័ណភាព និង​គុណភាព​ទីលាន​របស់ខ្លួន​ឲ្យ​កាន់​តែ​ស្រស់​ស្អាត និង​ល្អ​ប្រសើរ​បន្ថែម​ទៀត ។

យើងមិនទាន់ដឹង​ថា តើ​ក្លិប​នឹង​ប្រើប្រាស់​ស្មៅប្រភេទ​អ្វី​សម្រាប់​ទីលាននោះទេ ខណៈដែល​ស្មៅចាស់ជាប្រភេទស្មៅ COW GRASS ដែល​មាន​គុណភាព​មិន​សូវ​ល្អ និង​តាម​ស្ដង់ដារ​បាល់ទាត់។

 

រូបថត៖ វិសាខា

ads
ads