(Khmer) ខ្សែប្រយុទ្ធ Vinicius Jr ដែលលេងឱ្យ Real Madrid និងក្រុមជម្រើសជាតិប្រេស៊ីល ត្រូវបានគេនិយាយថាកំពុងប្រឈមមុខដាក់គ្នាជាមួយ Nike ។
ក្រុមហ៊ុន Nike គឺជាអ្នកផ្គត់ផ្គង់សម្ភារៈកីឡាដ៏ធំដែលបានឧបត្ថម្ភ Vini Jr. ដែលតាំងពីគាត់មានអាយុ 13 ឆ្នាំ។ Nike គឺជាម៉ាកយីហោមួយក្នុងចំណោមម៉ាកដែលស្និទទៅនឹងប្រទេសប្រេស៊ីល ព្រោះរាល់ឆ្នាំពួកគេឧបត្ថម្ភកីឡាករបាល់ទាត់មកពីប្រេស៊ីល។មានកីឡករដែលពួកគេឧបត្ថម្ភតាំងពីក្មេងជំទង់រហូតដល់ពួកគេក្លាយជាតារា។
ក្នុងចំណោមនោះមាន Vini Jr. ដែលឥឡូវនេះ ជាកីឡាករជម្រើសជាតិឈុតធំ ហើយបច្ចុប្បន្នកំពុងនៅប្រទេសកាតាសម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២។ សម្រាប់ពេលនេះ Vinicius Jr. នៅតែប្រើស្បែកជើងម៉ាក Nike ដដែល។ គាត់ត្រូវបានចងភ្ជាប់ទៅនឹងកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ដែលដំណើរការរហូតដល់ឆ្នាំ 2028 ។
ប៉ុន្តែឥឡូវនេះ Vini Jr. ត្រូវបានគេនិយាយថាមិនសប្បាយចិត្តនឹង Nike ទេ ដោយសារតែគាត់មានអារម្មណ៍ថាគាត់ត្រូវបានប្រព្រឹត្តដោយអយុត្តិធម៌ពីក្រុមហ៊ុនខាងលើ។Vini និងភ្នាក់ងាររបស់គាត់បានទាក់ទងមេធាវី ដើម្បីបញ្ចប់កិច្ចសន្យាជាមួយ Nike ភ្លាមៗ។
ខណៈពេលដែលអត្តពលិក Nike ផ្សេងទៀតបានទទួលការឧបត្ថម្ភស្បែកជើងថ្មីពីក្រុមហ៊ុនដើម្បីលេងក្នុងការប្រកួត World Cup ឆ្នាំ 2022 នៅប្រទេសកាតា Vini នៅតែពាក់ស្បែកជើង Nike Mercury សេរ៊ីចាស់។ សកម្មភាពរបស់ Nike ហាក់ដូចជាបន្ទាបឋានៈរបស់ Vini Jr ដែលឥឡូវនេះជាកីឡាករស្លាបដ៏ល្អបំផុតម្នាក់ក្នុងពិភពលោក។
គាត់បានជួយ Real Madrid ឈ្នះ UCL និង La Liga កាលពីរដូវកាលមុន។ ស៊ុតបញ្ចូលទីបានគ្រាប់បាល់ឈ្នះតែមួយគត់ក្នុងការប្រកួត UCL វគ្គផ្តាច់ព្រ័ត្រទល់នឹង Liverpool។
ព័ត៏មានបែកបាក់របស់ Vini Jr. ជាមួយ និង Nike ពេលនេះបានទាក់ទាញការចាប់អារម្មណ៍ពីអ្នកឧបត្ថម្ភជាច្រើនពីក្រុមហ៊ុនប្រកួតប្រជែងផ្សេងទៀត។ ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន Vini Jr. បាននិយាយថាពិតជាខកចិត្តនឹង Nike ដែលបានប្រព្រឹត្តចំពោះគាត់បែបនោះ។