(Khmer) ថ្វីត្បិតតែបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ក្នុងការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFF Cup កាលពីថ្ងៃសុក្រក៏ដោយ ក៏គ្រូបង្វឹក Park Hang-seo មានប្រសាសន៍ថា វៀតណាមនៅតែខ្លាំងជាងឥណ្ឌូនេស៊ី។
លោក Park បាននិយាយក្រោយការប្រកួតថា៖ “ការប្រកួតក្រៅដីតែងតែពិបាក ប៉ុន្តែកីឡាកររបស់ខ្ញុំមានស្មារតីវៀតណាម។ ទោះបីយើងមិនឈ្នះក៏ដោយ យើងបានសម្រេចគោលដៅរបស់យើង។ ខ្ញុំចង់អរគុណកីឡាករសម្រាប់ការខិតខំប្រឹងប្រែងរបស់ពួកគេ”
ការលេងនៅកីឡដ្ឋាន Gelora Bung Karno ជាកន្លែងដ៏លំបាកសម្រាប់ក្រុមណាដែលប៉ះឥណ្ឌូណេស៊ី វៀតណាមស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង។ ខ្សែការពារមិនរឹងមាំទេ ខណៈដែលខ្សែបម្រើមិនមានការច្នៃប្រឌិតគ្រប់គ្រាន់ក្នុងការបញ្ជូនបាល់ទៅឱ្យខ្សែប្រយុទ្ធ Nguyen Tien Linh ។ វៀតណាមគ្រប់គ្រងបាល់ 56% ប៉ុន្តែប៉ុនប៉ងស៊ុតតម្រង់ទីត្រឹមតែ 4 លើក ហើយចំគោលដៅតែ២ដងក្នុងរយៈពេលពេញ 90 នាទី។
ឥណ្ឌូណេស៊ីមានល្បឿនលឿននិងមុតស្រួចក្នុងការប្រយុទ្ធរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយការបញ្ចប់ទីនៅតែបន្តជាចំណុចខ្សោយរបស់ពួកគេ។ ក្នុងតង់ទីមួយ ឥណ្ឌូណេស៊ីបានស៊ុតតម្រង់ទិបាន៧លើក ប៉ុន្តែមិនអាចទម្លាយដៃអ្នកចាំទី Dang Van Lam។
នៅតង់ទីពីរ កម្លាំងរបស់ឥណ្ឌូណេស៊ីមានភាពយឺតយ៉ាវ ហើយពួកគេបានស៊ុតតម្រង់ទីមួយគ្រាប់ទៀត។ ប៉ុន្តែការការពាររបស់ពួកគេបានដកថយ ដើម្បីរក្សា Clean Sheet ។ ជើងទី២នឹងធ្វើឡើងនៅកីឡដ្ឋាន My Dinh របស់វៀតណាម នៅថ្ងៃទី៩ ខែមករា។
ចាប់តាំងពី Park ក្លាយជាគ្រូបង្វឹកវៀតណាមនៅចុងឆ្នាំ 2017 វៀតណាមមិនដែលចាញ់ឥណ្ឌូនេស៊ីទេ។ ក្រុមនេះបានទទួលជ័យជម្នះពីរលើកក្នុងវគ្គជម្រុះ World Cup ឆ្នាំ 2022 និងស្មើមួយលើកទៀតនៅ AFF Cup ឆ្នាំ 2020។ ក្នុងការប្រកួតស៊ីហ្គេមថ្មីៗនេះ ក្រុម U23 វៀតណាម បានឈ្នះទាំងបីប្រកួតជាមួយនឹងក្រុមឥណ្ឌូនេស៊ី។
យ៉ាងណាមិញ ក្នុងការជួបគ្នាចុងក្រោយនេះ ឥណ្ឌូណេស៊ីលេងបានល្អជាង និងបង្កើតឱកាសបានច្រើន។ ប៉ុន្តែគ្រូបង្វឹក Park មិនគិតថាពួកគេជាក្រុមខ្លាំងជាងវៀតណាមនោះទេ។
Park បាននិយាយថា៖«ឥណ្ឌូនេស៊ីជាក្រុមខ្លាំង ប៉ុន្តែវៀតណាមខ្លាំងជាង។ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Shin Tae-yong ពួកគេមានកីឡាករថ្មីជាច្រើន ហើយកម្រិតរបស់ពួកគេបានកើនឡើងក្នុងរយៈពេល 2 ឆ្នាំចុងក្រោយនេះ។ ប៉ុន្តែថ្មីៗនេះ វៀតណាមបានយកឈ្នះពួកគេក្នុងលទ្ធផល 4-0 ក្នុងការប្រកួតជម្រុះ World Cup ស្មើ 0-0 ក្នុងពានរង្វាន់ AFF Cup ហើយឈ្នះ ៣-០ នៅស៊ីហ្គេម ដូច្នេះហើយ ឥណ្ឌូណេស៊ីខ្លាំង ប៉ុន្តែវៀតណាមនៅតែខ្លាំងជាង»។