ads
ads
(Khmer) ខ្សែការពារអ៊ុយរូហ្គាយ Jose Gimenez នឹងត្រូវផ្អាកការប្រកួតចំនួន 15 បន្ទាប់ពីវាយកែងដាក់អាជ្ញាកណ្តាល
06-December-2022

(Khmer) ខ្សែការពារសញ្ជាតិអ៊ុយរូហ្គាយ Jose Gimenez ប្រឈមមុខនឹងការពិន័យឬព្យួរ 15 ប្រកួត បន្ទាប់ពីប្រើកែងវាយក្បាលអាជ្ញាកណ្តាលក្នុងការប្រកួតចុងក្រោយក្នុងពូល H ទល់នឹងហ្គាណាក្នុងការប្រកួត World Cup ឆ្នាំ 2022។

អ៊ុយរូហ្គាយបានយកឈ្នះហ្គាណា 2-0 តាមរយៈគ្រាប់បាល់របស់ Giorgian De Arrascaeta ប៉ុន្តែពួកគេបានបរាជ័យក្នុងការឈានទៅវគ្គ 16 ក្រុមចុងក្រោយ បន្ទាប់ពីកូរ៉េខាងត្បូងបានផ្តួលក្រុមព័រទុយហ្គាល់ 2-1 ។

Uruguay star Jose Gimenez could face a FIFTEEN-match ban as video shows him ELBOWING FIFA official | Daily Mail Online

ការប្រកួតរវាងក្រុមទាំងពីរត្រូវបានកត់សម្គាល់ ដោយការសម្រេចចិត្តដ៏ចម្រូងចម្រាសមួយចំនួនដែលធ្វើឡើងដោយអាជ្ញាកណ្តាល ជាពិសេសបន្ទាប់ពី Hwang Hee-chan ស៊ុតបញ្ចូលទីគ្រាប់ទីពីរឱ្យកូរ៉េខាងត្បូង(ការ​ប្រកួតផ្សេងគ្នា)។

កីឡាករឆ្នើមរបស់អ៊ុយរូហ្គាយមួយចំនួនដូចជា Edinson Cavani និង Jose Gimenez បានខឹងសម្បារនឹងអាជ្ញាកណ្តាលលោក Daniel Siebert បន្ទាប់ពីគាត់មិនបានផ្តល់បាល់ប៉េណាល់ទីនៅពេល Cavani ត្រូវ​បានកីឡាករ​ហ្គាណាធ្បើឱ្យដួលនៅតំបន់ពិន័យ។

បន្ទាប់ពីដឹងថា អ៊ុយរូហ្គាយ ត្រូវបានធ្លាក់ចេញពីការប្រកួត World Cup ដោយសារគ្រាប់បាល់ស៊ុតបញ្ចូលទី កីឡាករបានបញ្ចេញកំហឹងរបស់ពួកគេទៅកាន់​លោក Siebert ។ Gimenez បាន​ប្រើ​កែងដៃវាយ Siebert នៅ​ផ្នែក​ខាងក្រោយ​ក្បាល ខណៈ​ដែល​គាត់​ទាមទារ​ឱ្យ​មានការ​ពន្យល់​អំពី​មូលហេតុ​ដែល​អាជ្ញាកណ្តាល​មិន​បាន​ផ្តល់​បាល់​ពិន័យ​ដែល​អាច​នាំ​ពួកគេឡើង​ទៅកាន់​វគ្គ​បន្ទាប់។

លើសពីនេះ កីឡាករវ័យ 27 ឆ្នាំរូបនេះក៏បាននិយាយពាក្យជេរប្រមាថទៅលើអាជ្ញាកណ្តាល ដែលត្រូវបានថតដោយកាមេរ៉ាមួយក្នុងចំណោមកាមេរ៉ានៅក្នុងកីឡដ្ឋាន។

ដកស្រង់ពីរបាយការណ៍របស់ Mirror  កីលាកររូប​នេះនិយាយថា៖ «”They (referees) are a bunch of thieves. All illegitimate children. Yes please record me. Illegal child!,” ។ ខ្ញុំសូមរក្សាសិទ្ធមិនប្រែសម្រួលពាក្យទាំង​នេះ។  ក្រៅពី Gimenez កីឡាករពីររូបទៀតគឺ Cavani និង Luis Suarez ក៏ប្រឈមនឹងការដាក់ទណ្ឌកម្មពី FIFA ផងដែរ បន្ទាប់ពីទាត់ប្រអប់ VAR មុនពេលចាកចេញពីទីលាន។ Suarez ក៏​បាន​រិះគន់​អាជ្ញាកណ្តាល​ថា​មិន​បានផ្ដល់​បាល់​ប៉េណាល់ទី ព្រោះ​បើ​តាម​រូប​គេ Cavani ត្រូវ​បាន​កីឡាករ​ហ្គាណា​ធ្វើឱ្យដួល​យ៉ាង​ច្បាស់។

គាត់បាននិយាយថា៖«ខ្ញុំឃើញឧបទ្ទវហេតុដែលពាក់ព័ន្ធនឹង Cavani គួរតែត្រូវបានទាត់បាល់ពិន័យ ពីព្រោះគាត់ត្រូវបានគេធ្វើឱ្យ​ដួល។ នេះមិនមែនជាលេសទេ។ គណៈកម្មាធិការអាជ្ញាកណ្តាលចាំបាច់ត្រូវផ្តល់ការពន្យល់លម្អិតអំពីឧបទ្ទវហេតុនេះ»។

ads
ads