ads
ads
(Khmer) «អ៊ុំ វិចិត្រ៖ ក្នុងឆ្នាំនេះ ខ្ញុំចង់ស្តារមុខមាត់ ក្លិបកងយោធពលខេមរភូមិន្ទ មកវិញ»
09-January-2022

(Khmer) អ្នកចាំទីដៃ អ៊ុំ វិចិត្រ ត្រលប់មកកាន់ទ្រនំចាស់របស់ខ្លួនវិញ បន្ទាប់ពីចាកចេញទៅចូលរួមជាមួយក្លិបភ្នំពេញក្រោនអស់រយៈពេល ២រដូវកាល។ ហេតុផលដែលកីឡាករ អ៊ុំ វិចិត្រ ចូលរួមជាមួយសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (Tiffy ARMY FC) សារជាថ្មីម្តងទៀត ដោយសារតែ រូបគេមានភារកិច្ចបម្រើការងារនៅក្នុងអង្គភាពយោធា ដូច្នេះបានធ្វើឲ្យអតីតអ្នកចាំទីក្រុមជម្រើសជាតិកម្ពុជារូបនេះ មិនអាចបន្តកិច្ចសន្យាថ្មី ជាមួយម្ចាស់ជើងឯកលីគកំពូលកម្ពុជា ៧សម័យកាល។

No photo description available.

កិច្ចសម្ភាសន៍ផ្ទាល់ជាមួយក្រុមការងារគេហទំព័រ B8-Sport.com អ្នកចាំទីដៃ អ៊ុំ វិចិត្រ រៀបរាប់ពីការត្រៀមខ្លួនជាថ្មីម្តងទៀត សម្រាប់ប្រកួតប្រជែងនៃលីគកំពូលកម្ពុជា និងពានរង្វាន់ Hun Sen Cup ឆ្នាំ២០២២។

«ជាការពិតទៅ សម្រាប់ការចូលរួមជាថ្មីនេះ ជាមួយសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (Tiffy ARMY FC) វាមិនមានអ្វីប្លែកច្រើនឡើយសម្រាប់ខ្ញុំ ទាំងបរិយាកាសជុំវិញខ្លួន ឬរងសម្ពាធពីកត្តាផ្សេងៗ ទោះបីជាខ្ញុំចាកចេញពីទីនេះ អស់រយៈពេល ២រដូវកាល ក៏ដោយ»

«សម្រាប់រដូវកាលថ្មីខាងមុខនេះ ខ្ញុំត្រូវតែត្រៀមខ្លួនថ្វេដង ដើម្បីជួយក្រុមដោយស្ថិតក្នុងចំណុចវិជ្ជមានមួយ ដោយសារតែសិស្សប្អូនផ្សេងៗ នៅស្ទើរបទពិសោធន៍ច្រើននៅក្នុងទីលាន ជាពិសេសប្អូនប្រុសបង្កើតរបស់ខ្ញុំតែម្តង (អ៊ុំ សេរីរ័ត្ន) គាត់មិនទាន់ជាសះស្បើយពីរបួសវះកាត់ដាច់សរសៃពួរជង្គង់ឡើយ»

May be an image of 5 people, people standing, outdoors and text that says 'TIFFY'

អ្នកចាំទីវ័យ ២៩ឆ្នាំរូបនេះ ក៏បានបង្ហាញពីឆន្ទៈ ដើម្បីចង់ឈ្នះពានរង្វាន់ Hun Sen Cup សារជាថ្មី ជាមួយកងយោធពលខេមរភូមិន្ទ (Tiffy ARMY FC) ម្តងទៀតផងដែរ។

«អ្វីជាក្តីសុបិនរបស់ខ្ញុំក្នុងឆ្នាំនេះតែម្តង គឺចង់ស្តារមុខមាត់ឲ្យក្រុម គ្រងតំណែងជើងឯកពានរង្វាន់ Hun Sen Cup ជាថ្មីម្តងទៀត ដោយសារតែពួកយើងខកខានជាមួយពាននេះ អស់រយៈពេល ៣ឆ្នាំមកហើយ»

សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (អតីតក្លិបក្រសួងការពារជាតិ) ធ្លាប់គ្រងតំណែងជើងឯកពានរង្វាន់ Hun Sen Cup ចំនួន ៣លើកមកហើយ ដោយក្នុងឆ្នាំ ២០១០, ២០១៦, ២០១៨ និងរងជើងឯកនៅក្នុងឆ្នាំ ២០១៣ ។

 

ads
ads