ads
ads
(Khmer) អ្នកប្រដាល់ជើងចាស់កម្ពុជា សែន រ៉ាដេតថា សម្ដីរបស់​ឆាទ្រីធ្វើឱ្យខ្មែរច្រឡោតទាំងទទឹងទិសទេ
14-February-2023

(Khmer) អ្នកប្រដាល់ជើងចាស់កម្ពុជា សែន រ៉ាដេតបាន​និយាយថា សម្ដីរបស់​ ឆាទ្រីធ្វើឱ្យខ្មែរច្រឡោតទាំងទទឹងទិសទេ ។ អតីត​ម្ចាដស់​មេដាយមាស​ស៊ីហ្គេម​រូប​នេះបាន​និយាយ បន្ទាប់​ពី​ប្រជាជនកម្ពុជា ដ៏ដូចជាអ្នក​គាំទ្រគុនខ្មែរ​មាន​ការ​ប្រតិកម្មទៅលើ​សម្ដីរបស់​ មេធំ One Championship លោក Chatri Sityodtong និយាយ​ថា កីឡាករគុនខ្មែរលេខ១ មិនអាច​យក​ឈ្នះកីឡាករមួយថៃលេខមួយ​នោះទេ។

រ៉ាដេតបាន​សរសេរក្នុងហ្វេសបុករបស់ខ្លួនថា៖ « ឆាទ្រីនិយាយថា​ បេីឱ្យកីឡាករថៃលំដាប់លេខ១ប្រគួតនិងកីឡាករគុនខ្មែរលំដាប់លេខ១នៅពេលនេះនិងចាញ់កីឡាករថៃ១០០%។ គេនិយាយមកបែបនេះគឺមានចេតនាឱ្យយេីងខឹង និងមានប្រត្តិកម្មតបពីព្រោះគេដឹងថាខ្មែរយេីងមានចិត្តតស៊ូនិងក្លាហាន​​ តែបេីយេីងចេញទៅពេលនេះគឺប្រាកដជាទៅមិនទាន់រួចជាមួយនិងលំដាប់លេខ១របស់គេពិតមែន​។  ខ្ញុំនិយាយនេះគឺមិនមែនលំអៀងទៅខាងណាមួយនោះទេគឺជាការយល់ឃេីញផ្ទាល់ខ្លួនប៉ុណ្ណោះដូច្នេះយេីងត្រូវទទួលយកពាក្យប្រមាថនេះមកធ្វេីជាកម្លាំងចិត្តដេីម្បីខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព​អោយខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ​ រងចាំរយះពេល៤ទៅ៥ឆ្នាំក្រោយគេនិងឈរបេីកភ្នែកធំៗមេីលគុនខ្មែរប្រគួតហេីយ។ ខ្ញុំបាទសុំអភ័យទោសទុកជាមុនផងបេីសិនជាមានពាក្យពេចន៍ខុសឆ្គងត្រង់កន្លែងណាមួយ»។

ឆាទ្រីបាន​និយាយក្នុងវីដេអូមួយថា៖ “Muay Thai គឺជាសិល្បៈប្រយុទ្ធលេខ១ក្នុងលោក best of the bests ដែលគេទទួលស្គាល់។ ប្រជាជនខ្មែរត្រូវយល់។ អ្នកមានគុនខ្មែរ ជារឿងរបស់អ្នក។ តែបើអ្នកហ៊ានយកជើងខ្លាំងលេខ១របស់ខ្មែរ មកប៉ះនិងលេខ១របស់ថៃ 100% អ្នកស៊ូមិនរួចឡើយ!»។

ចុះបងប្អូន​យល់​ស្រប​នឹងទស្សនៈនេះដែរឬទេ?

ads
ads