ads
ads
(Khmer) De Gea និយាយថាម៉េចខ្លះក្រោយ Man Utd តែងតាំងលោក Ten Hag ជា អ្នកចាត់ការក្រុម?
22-April-2022

(Khmer) អ្នកចាំទី David De Gea បានបង្ហាញពីទស្សនៈយល់ឃើញរបស់ខ្លួនក្រោយក្លិប Manchester United តែងតាំងលោក Erik ten Hag ជា អ្នកចាត់ការក្រុមថ្មី។

កាលពីល្ងាចម្សិលមិញនេះ Man Utd បានប្រកាសជាផ្លូវការអំពីការតែងតាំងលោក Erik ten Hag ជា អ្នកចាត់ការក្រុមថ្មីជំនួសលោក Ralf Rangnick ខណៈ លោកនឹងចូលមកកាន់តំណែងនៅឯកីឡដ្ឋាន Old Trafford ចាប់ពីរដូវកាលក្រោយទៅ។

De Gea បាននិយាយថា៖«ខ្ញុំពិតជារីករាយចំពោះការសម្រេចចិត្តរបស់ក្លិប។ យើងបានដឹងពីអ្វីដែលគាត់បានធ្វើសម្រាប់ Ajax គាត់ប៊ិះនឹងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Champions League។ គាត់បានជួយក្លិបឈ្នះពាន ហើយ គាត់បានអភិវឌ្ឍកីឡាករបានល្អណាស់ ជាពិសេស កីឡាករវ័យក្មេង។ វាជាការល្អដែលដឹងថាគាត់កំពុងមើលការប្រកួតរបស់យើង ហើយ គិតអំពីអ្វីដែលគាត់ត្រូវធ្វើដើម្បីផ្លាស់ប្តូរក្រុម។ ខ្ញុំកំពុងទន្ទឹងរង់ចាំធ្វើការក្រោមការដឹកនាំរបស់គាត់»៕

ads
ads