(Khmer) មន្ត្រីការប្រកួតក្នុងលីគកំពូលសិង្ហបុរី (SPL) អាចទន្ទឹងរង់ចាំការប្រើប្រាស់បច្ចេកវិទ្យា Video Assistant Referee (VAR) នៅរដូវកាលក្រោយ។
អ្នកដឹកនាំគម្រោង និងប្រធានអាជ្ញាកណ្តាល គឺលោក Nazeer Hussain របស់សមាគមបាល់ទាត់សិង្ហបុរី (FAS) បានប្រាប់គេហទំព័រ Fas.org.sg ថា៖ «ដំណើរការអនុវត្ត VAR ទាំងមូលអាចចំណាយពេលចន្លោះពី ១២ ទៅ ១៨ខែ យោងតាមកម្មវិធីជំនួយ និងការអនុវត្ត (IAAP) ដែលបានបង្កើតឡើងដោយ FIFA»
«បច្ចុប្បន្នយើងស្ថិតនៅដំណាក់កាលទីបីនៃដំណាក់កាលទាំងប្រាំនៃ IAAP ដែលផ្តោតលើការរៀបចំ ការបណ្តុះបណ្តាលមន្ត្រីនៃការប្រកួត និងបច្ចេកវិទ្យា VAR ។ វគ្គហ្វឹកហ្វឺនដំណើរការបានល្អ ហើយយើងកំពុងស្ថិតក្នុងដំណើរការរៀបចំកាលវិភាគនៃដំណើរទស្សនកិច្ចសម្រាប់មន្ត្រី FIFA ដើម្បីចុះមកវាយតម្លៃវឌ្ឍនភាពរបស់យើង និងអនុម័តការប្រើប្រាស់ VAR នៅទីនេះ (ប្រទេសសិង្ហបុរី)។
«នៅមានកិច្ចការ ដែលត្រូវធ្វើវាឲ្យបានចប់ ប៉ុន្តែប្រសិនបើអ្វីៗដំណើរការល្អ យើងមានទំនុកចិត្តក្នុងការដាក់ដំណើរការ VAR នៅក្នុង Singapore Premier League (SPL) នៅឆ្នាំក្រោយតែម្តង»
ប្រសិនបើគ្រប់យ៉ាងរៀបចំរួចរាល់នោះ សិង្ហបុរីនឹងក្លាយជាប្រទេសទី៣ ក្នុងសហព័ន្ធបាល់ទាត់អាស៊ាន និងទី១១ នៅអាស៊ីដែលប្រើប្រាស់ VAR ក្នុងលីគអាជីពក្នុងស្រុករបស់ខ្លួន។