ads
ads
(Khmer) ក្រុមកីឡាករ U20 ឥណ្ឌូណេស៊ី​ស្រក់ទឹកភ្នែកខកចិត្ត ក្រោយ FIFA ប្រកាសដកសិទ្ធិម្ចាស់ផ្ទះ U-20 World Cup តែបង្វែរមកយកមេដាយមាស៊ីហ្គេម​នៅកម្ពុជាវិញ
31-March-2023

(Khmer) ក្រុមកីឡាកររបស់ U20 ឥណ្ឌូនេស៊ី ដែលបានប្រមូលផ្ដុំជុំគ្នាទាំងនៅក្នុងស្រុក និងក្រៅស្រុកអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សម្រាប់ត្រៀម U20 World Cup 2023 ដែលខ្លួនធ្វើជាម្ចាស់ផ្ទះ បានស្រក់ទឹកភ្នែកក្រោយលឺដំណឹងថា FIFA បានដកសិទ្ធនៃការធ្វើជាម្ចាស់ផ្ទះវិញ។

នេះមានន័យថាការខិតខំកន្លងមករបស់ពួកគេហាក់ដូចជាអាសារបង់ ព្រោះពួកគេមិនមានសិទ្ធចូលរួមប្រកួតនៅព្រឹត្តិការណ៏ខាងលើបានឡើយ ទោះបីជា FIFA ​ប្រកាសពីម្ចាស់ផ្ទះថ្មីក៏ដោយ ។


ក្រោយអស់សិទ្ធធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៏បាល់ទាត់ពិភពលោកយុវជន U20 World Cup 2023 ប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី លោក Erick Thohir បង្វែរគោលដៅមកយកមេដាយមាសនៅស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះវិញ ។

ប្រាប់ទៅកាន់ក្រុមយុវជន U20 កំឡុងការប្រជុំនារសៀលម្សិលមិញលោក Thohir បាននិយាយថា ៖ « ពេលវេលាបានកន្លងទៅដល់ ៣២ ឆ្នាំហើយដែលយើងមិនអាចឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៏ស៊ីហ្គេម ។ វាជារឿងកន្លងហួសទៅដ៏យូរ តែឥលូវនេះប្រហែលជាដល់ពេលហើយ គឺរជ្ជកាលនៃបាល់ទាត់ឥណ្ឌូនេស៊ី ។បន្ទាប់ពីការប្រកួតមិត្តភាព ២ ទៀតបញ្ចប់ យើងត្រូវតែត្រៀមខ្លួនឲ្យបានល្អសម្រាប់ការប្រកួតស៊ីហ្គេមលើកនេះ ។ »

មូលហេតុ​នៃ​ការ​ដក​សិទ្ធិ​ឥណ្ឌូណេស៊ីពីការធ្វើ​ម្ចាស់​ផ្ទះ FIFA U-20 World Cup ដោយ​សារ​តែ​ពួក​គេ​លុប​ចោល​ពិធីចាប់ឆ្នោត​ជ្រើសរើសពូល ហើយបដិសេធវត្តមាន​ក្រុម U20 អ៊ីស្រ្តាអែល​ចូល​ក្នុង​ទឹក​ដីរបស់​ខ្លួន ពិសេស​ប្រធានរដ្ឋ Java ប្រកាស​មិនស្វាគម​ក្រុមជម្រើសជាតិ​ U20 អ៊ីស្រ្តាអែល​៕

ads
ads