(Khmer) លោក Thomas Tuchel ដែលជាអ្នកចាត់ការរបស់ Chelsea បានលើកឡើងថា លោកនឹងមិនតាមទ្រកីឡាករ Antonio Rudiger ឲ្យបន្តលេងនៅកីឡដ្ឋាន Stamford Bridge ឡើយ។
ខ្សែការពារសញ្ចាតិអាល្លឺម៉ង់ខាងលើ នៅសេសសល់កុងត្រាជាមួយ Chelsea តែ៦ខែទៀតប៉ុណ្ណោះ ខណៈ បច្ចុប្បន្នរូបគេកំពុងមានទំនាក់ទំនងក្នុងការផ្លាស់ទៅកាន់ Real Madrid និង Paris Saint Germain។ យ៉ាងណាក្តី លោក Tuchel នៅតែជឿជាក់ថា រូបគេនឹងបន្តកុងត្រាថ្មីជាមួយក្រុមតោខៀវ។
លោក Tuchel បាននិយាយថា៖
«Rudiger ជា បុរស ម្នាក់ ដែល ត្រូវ ការ ទុក ចិត្ត លើ អ្នក។ ខ្ញុំ មិន មាន អារម្មណ៍ ថា គាត់ត្រូវ ការ ពាក្យលួងលោម ឬ ការពិភាក្សានៅហាងកាហ្វេ និង ការ អញ្ជើញ ទៅ ញ៉ាំ អាហារ ពេល ល្ងាចឡើយ។ គេជាកីឡាករអាជីព ហើយ គ្រប
យ៉ាងគ្មានអ្វីផ្លាស់ប្តូរឡើយ។ យើងកំពុងពិភាក្សាគ្នា ហើយ គ្រប់យ៉ាងកំពុងដំណើរការរលូនពីព្រោះខ្ញុំជឿជាក់លើក្លិប និង កីឡាកររបស់ខ្ញុំ។ វាគ្មានបញ្ហាអ្វីឡើយសម្រាប់ខ្ញុំ៕»
ប្រភព៖ The Sun