(Khmer) ក្លឹប Barcelona ជំពាក់ Frenkie de Jong ដល់ទៅ 16 លានអឺរ៉ូ ដែល១៦លាននេះបានមកពីការពន្យារពេលបង់ប្រាក់បៀវត្សរ៍ទៅឱ្យកីឡការ នេះបើយោងតាមកាសែត The Telegraph សរសេរដោយលោក James Ducker ។
នេះជាហេតុផលដែលការផ្លាស់ទៅ Manchester United របស់គេបច្ចុប្បន្នត្រូវជាប់គាំង។ ក្លិបមានមូលដ្ឋាននៅ Catalans មិនអាចបង់លុយនេះឱ្យគាត់ភ្លាមៗនេះបានទេ។
រឿងបែបនេះធ្វើឱ្យសំណួរមួយបានលេចឡើងថាតើ Barca ចំណាយមួយផ្នែកនៃប្រាក់ចំណូលរបស់ពួកគេពីការជំរុញសេដ្ឋកិច្ចទីពីរលើបញ្ហានេះ – ឬមករកវិធីទូទាត់សងផ្សេងទៀតជំនួសវិញ។
ប្រាក់ចំណូលរបស់ Frenkie de Jong ត្រូវបានគេរាយការណ៍ថានឹងកើនឡើងច្រើនចាប់ពីរដូវកាលនេះ មិនត្រឹមតែដោយសារតែប្រាក់បៀវត្សរ៍ដែលត្រូវបានពន្យារពេលប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែប្រាក់រង្វាន់បន្ថែមដែលបានកំណត់ក្នុងកិច្ចសន្យារបស់គាត់ផងដែរ។
ប្រសិនបើគាត់យល់ព្រមលើការកាត់ប្រាក់ខែដ៏សំខាន់នេះ កីឡាករសញ្ជាតិហូឡង់នឹងបន្តស្នាក់នៅក្នុងក្លឹបដដែល។
ប្រភព៖ The Telegraph