(Khmer) កង្វះខ្សែបម្រើការពារកណ្តាល ត្រូវបានបង្ហាញឱ្យឃើញថា ក្នុងរយៈពេល ២រដូវកាលចុងក្រោយនេះ Manchester United ប្រហែលជាបានចុះហត្ថលេខាជាមួយកីឡាករដ៍ល្អបំផុតមួយហើយសម្រាប់ពេលបច្ចុប្បន្ន ។ ខណៈពេលដែលមានមនុស្សជាច្រើន បានជជែកវែកញែកថា ៧០លានផោនសម្រាប់កីឡាករអាមេរិកខាងត្បូង គឺច្រើនពេក ប៉ុន្តែវាមានហេតុផលទាំងអស់ សម្រាប់អ្នកគាំទ្ររបស់ក្លឹប ហើយក៏សប្បាយចិត្តចំពោះការផ្ទេរនេះ។ ដើម្បីបញ្ជាក់ពីចំណុចនោះឱ្យកាន់តែច្បាស់នោះ យើងមើលហេតុផល ៣យ៉ាងដែល Casemiro ក្លាយជាតម្រូវការចាំបាច់របស់ Manchester United ។
ចំណុចទី៣៖ បំពេញភ្លាមៗ នៅក្នុងតួនាទីខ្សែបម្រើការពារ
វាក៏សមហេតុផលផងដែរ ចំពោះមូលហេតុដែល លោក Ten Hag មានការមិនពេញចិត្តចំពោះក្លឹប ទៅលើការផ្ទេរកីឡាករ Frenkie de Jong ចាប់តាំងពីថ្ងៃដំបូងនៅ Manchester United ។ ទោះបីជាក្លឹបបានប្រឹងប្រែងអស់ពីសមត្ថភាពសម្រាប់កិច្ចព្រមព្រៀងនោះក៏ដោយ ប៉ុន្តែរហូតមកដល់ពេលនេះ វាបានបរាជ័យទាំងស្រុងក្នុងការផ្ទេរមួយនេះ ។
សម្រាប់ Casemiro ផ្ទេរមកកាន់ក្លិប Manchester United ត្រូវបានសន្មត់ថា ជាខ្សែបម្រើការពារដ៏ល្អបំផុតនៅក្នុងបាល់ទាត់ពិភពលោកនាពេលបច្ចុប្បន្ននេះ។ ទោះបីជាគាត់មានអាយុ ៣០ឆ្នាំនៅឆ្នាំនេះក៏ដោយ កីឡាករប្រេស៊ីលរូបនេះ ពិតជាអស្ចារ្យសម្រាប់ក្រុម Real Madrid ក្នុងពានរង្វាន់ Champions League និង La Liga របស់ពួកគេ កាលពីរដូវកាលមុនផងដែរ។
ខ្សែបម្រើរូបនេះ បានជាប់ចំណាត់ថ្នាក់ទី១ សម្រាប់ការបញ្ចប់សម្ពាធរបស់គូប្រកួតដោយជោគជ័យ ដោយគិតជាភាគរយ (40%) នៅ La Liga កាលពីរដូវកាលមុន។ គាត់ក៏ស្ថិតក្នុងចំណោមកីឡាករកំពូលទាំង៥ ដែលឈ្នះក្នុងការផ្តួលខ្លួលរារាំងបាល់ (Tackles) ៦៤លើក នៅក្នុងលីក។ ស្ថិតិដូចខាងលើនេះហើយ បានធ្វើឲ្យ Casemiro ក្លាយជាគោលដៅយ៉ាងសំខាន់ សម្រាប់ លោក Ten Hag ដើម្បីមកបំពេញតំណែងខ្សែបម្រើការពាររបស់ក្រុមបិសាចក្រហម។
ចំណុចទី២៖ មានឆន្ទៈចង់ឈ្នះ
រឿងមួយដែលអាចនិយាយបានសម្រាប់កីឡាករ Real Madrid ជាច្រើនក្នុងទសវត្សរ៍កន្លងមក គឺចិត្តគំនិតចង់ឈ្នះ និងមិនចង់ចុះចាញ់។ កីឡាករ Casemiro ពិតជាកីឡាករម្នាក់ក្នុងចំណោមពួកគេ ហើយអាកប្បកិរិយាមិនគួរឱ្យជឿរបស់គាត់អាចជាការជំរុញដ៏ធំមួយសម្រាប់កីឡាករដទៃទៀតនៅ Manchester United ។ បូករួមជាមួយ Ronaldo និង Raphael Varane មកពីក្លឹបតែមួយ ។ កីឡាករប្រេស៊ីលរូបនេះ ក៏ជាផ្នែកមួយនៃការជម្រុញទឹកចិត្ត ក៏ដូចជាឆន្ទៈចង់ឈ្នះគ្រប់ការប្រកួតផងដែរ។
សមត្ថភាពនៃការលេងនៅក្នុងការប្រកួតដ៏តានតឹង និងធ្វើឱ្យក្រុមទាំងមូលមានទំនុកកើនទ្វេរដង ដោយមានវត្តមាន និងឥទ្ធិណលរបស់ Casemiro ។ ជាងនេះទៅទៀត គាត់នឹងជំរុញក្លឹបឱ្យមានឆន្ទៈបន្តប្រជែងយកពានរង្វាន់នៅរដូវកាលនេះ ដោយមិនគិតពីទំហំនៃការគ្រប់ប្រកួតឡើយ។
Casemiro ដែលបានឈ្នះពានរង្វាន់ Champions League ៥ដង, Club World Cup ៣ដង, ពានរង្វាន់ La Liga ៣ដង និងពានរង្វាន់ UEFA Super Cup ចំនួន៣ ដឹងពីអ្វី ដែលវាត្រូវការដើម្បីឈ្នះរង្វាន់។ គាត់នឹងជាតួអង្គសំខាន់ សម្រាប់បណ្តុះស្មារតីនៅក្នុងក្រុម Manchester United នាពេលបច្ចុប្បន្ន ដែលនេះជាអ្វី ដែលពួកគេខ្វះអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។
ចំណុចទី១៖ អាចក្លាយជាអ្នកដឹកនាំ (Leader) ដែល Manchester United ចង់បានជាយ៉ាងខ្លាំង
តួអង្គមួយ ដែល Manchester United ខ្វះខាតយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ គឺអ្នកដឹកនាំ។ ទោះបីជា Ronaldo ពិតជាព្យាយាមដឹកនាំពីជួរខាងមុខក៏ដោយ ក៏គាត់ជាអ្នកទទួលខុសត្រូវ ចំពោះ ថ្ងៃដ៏អាក្រក់របស់គាត់ផងដែរ។ ទោះយ៉ាងណាក៏ដោយ ក៏មិនអាចនិយាយដូចគ្នាដែរសម្រាប់ Casemiro ដែលនឹងក្លាយជាសំឡេងដ៏ធំ នៅកណ្តាលទីលានសម្រាប់ Manchester United ។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ពិតជាក្លាយជាតួអង្គសំខាន់នៅក្នុងខ្សែបម្រើ ហើយនឹងទាមទារឲ្យបង្ហាញទម្រង់លេងឲ្យបាន 100% លើសពី Fred និង Scott McTominay ដែលមានភាពខ្វះខាតជាច្រើនក្នុងរយៈពេល 18 ខែចុងក្រោយនេះ។ Manchester United បច្ចុប្បន្នកំពុងឆ្លងកាត់ដំណាក់កាលដ៏អាក្រក់បំផុតរបស់ពួកគេក្នុងប្រវត្តិសាស្ត្រ Premier League ។ ដូច្នេះហើយ អ្នកដឹកនាំដូចជា Casemiro អាចផ្លាស់ប្តូរអ្វីៗឱ្យកាន់តែប្រសើរឡើង ដោយហេតុនេះធ្វើឱ្យគាត់ក្លាយជាកីឡាករល្អបំផុតរបស់ក្លឹបក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសប្រសិនបើគាត់រស់នៅតាមការចេញវិក្កយបត្ររបស់គាត់។
ប្រភព៖ All Football
ប្រែសម្រួល៖ B8-sport