ads
ads
(Khmer) កាតក្រហមលឿនបំផុតមិនធ្លាប់មាន? Jean-Clair Todibo ត្រូវបណ្តេញចេញបន្ទាប់ពី 9 វិនាទីក្នុងជំនួប​ Nice v Angers
19-September-2022

(Khmer) Jean-Clair Todibo បានបង្កើតប្រវត្តិសាស្ត្រកាលពីរសៀលថ្ងៃអាទិត្យសម្រាប់ហេតុផលមិនសមទំនង។កីឡាករសញ្ជាតិបារាំងរូបនេះស្ថិតក្នុងជម្រើសដំបូងសម្រាប់ការប្រកួត Ligue 1 របស់ Nice ទល់នឹង Angers នៅ Allianz Riviera ។

Video: Nice defender Jean-Clair Todibo sent off just 9 seconds after game kicks off | CaughtOffside

ប៉ុន្តែគាត់នៅលើទីលានត្រឹមតែ 9 វិនាទីប៉ុណ្ណោះ មុនពេលត្រូវបានបណ្តេញចេញ។ បាទ! អ្នកកំពុងអានអត្ថបទត្រឹមត្រូវ។ Todibo ពិត​ជា​ត្រូវ​បាន​បណ្តេញ​ចេញ​៩​វិនាទី​បន្ទាប់​ពី​ការ​ផ្លុំ​កញ្ចែ​ចាប់ផ្ដើមប្រកួត។

កីឡាករក្រុម Angers ជាអ្នក​ចែកបាល់ ​ហើយ​បាន​ទាត់​ភ្លាមៗ​ទៅ​រកមុខទី​របស់ Nice។ កីឡាករ Abdallah Sima របស់ Angers ​រត់​តម្រង់​ទីដើម្បីប្រជែងយកបាល់ ប៉ុន្តែTodibo បាន​មក​ទាន់​ហើយធ្វើឱ្យ​គាត់​ដួលទៅលើដី។អាជ្ញាកណ្តាលដឹកនាំការប្រកួតលោក Bastien Dechepy សម្រេច​ចិត្តមិនស្ទាក់ស្ទើរទាល់តែសោះ ខណៈដែលគាត់បានដកកាតក្រហម និងបណ្តេញ Todibo ពីបទប្រព្រឹត្តកំហុសវិជ្ជាជីវៈ។

Fastest red card ever? Jean-Clair Todibo sent off after 9 seconds in Nice v Angers | OneFootball

កីឡាករវ័យ 23 ឆ្នាំរូបនេះបានតវ៉ានឹងការសម្រេចចិត្តនេះ ប៉ុន្តែការអង្វររបស់គាត់បាន​មិន​ផល​នោះទេ ហើយគាត់​ក៏ត្រលប់ទៅបន្ទប់ស្លៀកពាក់វិញ។ ស្រមៃទៅមើលថាគាត់ត្រូវបានបណ្តេញចេញបន្ទាប់ពីលេងប្រាំបួនវិនាទី។ ថ្ងៃរបស់ Todibo មិនអាចអាក្រក់ជាងនេះទេ។

Todibo បង្កើត​ប្រវត្តិសាស្ត្រ Ligue 1
Todibo បានចូលទៅក្នុងសៀវភៅប្រវត្តិសាស្ត្រ ប៉ុន្តែមិនមែនតាមរបៀបដែលគាត់ចង់បាននោះទេ។ តាម FotMob ការបណ្ដេញចេញរបស់គាត់ត្រូវ​បាន​ចាត់​ទុក​ថា​គឺជាការ​ពិន័យកាតលឿនបំផុត មិន​ថាលឿង ឬក្រហម ក្នុង Ligue 1 ចាប់តាំងពី Opta បានចាប់ផ្តើមប្រមូលទិន្នន័យក្នុងរដូវកាល 2006/07 ។

ads
ads