ads
ads
(Khmer) ម្ចាស់​ក្លិប JDT ថា សន្យាចាយ​លុយ​ទិញកីឡាករល្អៗក្នុង​ប្រទេសទៅប្រមូលផ្ដុំនៅក្លិបរបស់​លោកឱ្យ​បាន​ច្រើន
26-December-2022

(Khmer) ម្ចាស់ក្លឹបបាល់ទាត់ Johor Darul Ta’zim (JDT) លោក Tunku Ismail Sultan Ibrahim (TMJ) នឹងបន្តទទួលបានកីឡាករល្អបំផុតនៅក្នុងប្រទេស ដើម្បីពង្រឹងក្រុមមាន​រហ័សនាមថា Southern Tigers ក្នុងការប្រកួតលីគម៉ាឡេស៊ី។

យោងតាមសេចក្តីថ្លែងការណ៍មួយតាមរយៈទំព័រ Instagram របស់ TMJ ទទូចថាកីឡាកររបស់ខ្លួននឹងត្រូវបានដោះលែងឱ្យចូលរួមក្រុមជម្រើសជាតិ ដរាប​ណា​ក្នុងការប្រកួត​ដែលមាននៅក្នុងប្រតិទិនសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ប៉ុណ្ណោះ។

លោក​បាន​សរសេរថា៖ “AFF Cup មាន​អ្នក​ខ្លះ​មិននិយាយអីទេ វា​ហាក់​ដូច​ជា​គេ​ភ្លេច​ថា ម៉ាឡេស៊ី​មាន​សិទ្ធិ​សម្រាប់ការ​ប្រកួត Asian Cup ព្រោះ​កីឡាករ JDT ប្រយុទ្ធ​យ៉ាង​ខ្លាំង ដូច្នេះ​ហើយ​ខ្ញុំ​ចូល​ចិត្ត​ការ​លើក​ឡើង​កាលពីមុន​របស់​ខ្ញុំ​ដែល​ថា ខ្ញុំ​នឹង​បន្ត​សម្លាប់​បាល់ទាត់​ម៉ាឡេស៊ី»។

«ថ្ងៃនេះខ្ញុំសន្យាថា ខ្ញុំនឹងបន្តទិញកីឡាករល្អៗនៅក្នុងប្រទេស ហើយគ្រាន់តែដោះលែងពួកគេឱ្យចូលរួមក្រុមជម្រើសជាតិក្នុងប្រតិទិន FIFA តែប៉ុណ្ណោះ»។

កីឡាករ JDT សរុបចំនួន 11 នាក់ត្រូវបានដកចេញពីបញ្ជីកីឡាករសម្រាប់ការហ្វឹកហាត់កណ្តាលរបស់ក្រុមជម្រើសជាតិ ដើម្បីប្រឈមមុខនឹងការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 ដែលបានចាប់ផ្តើមនៅថ្ងៃទី 29 ខែវិច្ឆិកា។

កីឡាករមកពី JDT ដែលមិនបាន​ចូលរួមជម្រើសជាតិ​លលើក​នេះគឺ Shahrul Mohd Saad, La’vere Lawrence Corbin-Ong, Muhammad Nazmi Faiz Mansor, Arif Aiman ​Mohd Hanapi, Muhammad Akhyar Abdul Rashid, Matthew Davies, Muhammad Syafiq Ahmad, Mohd Afiq Sazyah Muhammad Afiq Sazyah , Nathaniel Shio Hong Wan និង Natxo Insa ។

ទោះជាយ៉ាងណាក៏ដោយ ក្លឹបមិនមានកាតព្វកិច្ចដោះលែងកីឡាករដែល​លេង​បានក្រៅប្រតិទិន FIFA ដោយផ្អែកលើច្បាប់ស្តីពីស្ថានភាពផ្ទេរកីឡាកររបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA)។ ឧបសម្ព័ន្ធទី ១៖ ផ្នែកនៃការដោះលែងកីឡាករទៅក្រុមជម្រើសជាតិ មាត្រា ៦។

ទោះជាយ៉ាងនេះក្តី ការអវត្តមានកីឡាករទាំងនេះ មិនបង្កបញ្ហាដល់គ្រូបង្វឹកលោក គឹម ប៉ានហ្គន នោះទេ ព្រោះគាត់នៅមានជម្រើសកីឡាករល្អៗជាច្រើនទៀត ដើម្បីនាំយកការប្រជែងជម្រើសជាតិ។

ads
ads