ads
ads
(Khmer) Werner អាចនឹងត្រូវបាន Chelsea ដាក់ឲ្យ Leipzig ខ្ចីជើង
02-August-2022

(Khmer) ក្លិប Chelsea ត្រូវបានគេរាយការណ៍ថា កាន់តែខិតជិតក្នុងការអនុញ្ញាតឲ្យកីឡាករ Timo Werner វិលត្រឡប់មកកាន់ RB Leipzig វិញហើយក្នុងលក្ខខណ្ឌខ្ចីជើង។

Werner ជា អតីតកីឡាកររបស់ Leipzig ពីចន្លោះឆ្នាំ ២០១៦-២០២០ មុនពេលដែលរូបគេសម្រេចចិត្តផ្លាស់មក Chelsea នៅក្នុងឆ្នាំ២០២០ ប៉ុន្តែ ការដែរផ្លាស់មកទឹកដីអង់គ្លេស គឺ គ្រប់យ៉ាងខុសពីការរំពឹងទុក បន្ទាប់ពីស្ថិតិរកគ្រាប់បាល់របស់គេបានធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេសរដូវកាលមុនតែម្តង រូបគេពុំសូវទទួលបានឪកាសបង្ហាញខ្លួននៅលើទីលានជាប់លាប់ឡើយ។

បើយោងទៅតាមការចុះផ្សាយរបស់លោក Fabrizio Romano បានបញ្ជាក់យ៉ាងច្បាស់ថា ប្រធានក្លិប Chelsea លោក Todd Boehly បានត្រៀមខ្លួនរួចជាស្រេចដើម្បីអនុញ្ញាតឲ្យ Werner ចាកចេញក្នុងលក្ខខណ្ឌខ្ចីជើង ខណៈ ភាគីខាង Chelsea និង Leipzig ក៏ជួបពិភាក្សាគ្នាផ្ទាល់របស់ដែរកាលពីថ្ងៃអាទិត្យនេះជុំវិញការផ្ទេរកីឡាករសញ្ជាតិអាល្លឺម៉ង់ខាងលើ៕

ads
ads