(Khmer) លោក Thomas Tuchel បានចេញមុខបដិសេធចំពោះរាល់ការចុះផ្សាយដែលបានលើកឡើងថា លោកនឹងចាកចេញពី Chelsea ដើម្បីទៅដឹកនាំ Manchester United។
លោក Tuchel បានចូលមកកាន់តំណែងជាអ្នកចាត់ការទូទៅរបស់ Chelsea កាលពីឆ្នាំ២០២១ ហើយ នៅក្នុងរដូវកាលដំបូងរបស់លោក គឺ លោកបានជួយក្រុមឈ្នះពានរង្វាន់ Champions League ផងដែរ។ យ៉ាងណាក៏ដោយ បញ្ហាទណ្ឌកម្មមកលើ Chelsea ទាក់ទងនឹងការហាមមិនឲ្យទិញលក់កីឡាករ បន្តកុងត្រាថ្មី ជាដើមធ្វើឲ្យមានការលើកឡើងថា លោក Tuchel នឹងទៅដឹកនាំ Man Utd។
លោក Tuchel បាននិយាយថា៖«ខ្ញុំមិនមានប្រតិកម្មអ្វីទាំងអស់។ តើអ្នកមានអារម្មណ៍ថាខ្ញុំមិនសូវមានការប្តេជ្ញាចិត្តចំពោះក្លិបនៅក្នុងក្លឹបក្នុងស្ថានភាពបែបនេះមែនទេ? ខ្ញុំគិតថា មិនទេ ខ្ញុំពេញចិត្តនៅទីនេះ ហើយ ខ្ញុំពេញចិត្តធ្វើការឱ្យ Chelsea។ ក្លិបនេះមានអ្វីគ្រប់យ៉ាងដែលធ្វើឱ្យខ្ញុំសប្បាយចិត្ត ហើយ យើងមានហេតុផលជាច្រើនដើម្បីបន្តនៅទីនេះ ហើយ នោះជាអ្វីដែលយើងកំពុងធ្វើ»៕