(Khmer) លោក Thomas Tuchel ដែលជាអ្នកចាត់ការទូទៅរបស់ Chelsea បានចេញមុខរិះគន់ចំពោះទម្រង់លេងរបស់កីឡាករ Romelu Lukaku ក្នុងបរាជ័យ ១ទល់នឹង០ ក្រោមថ្វីជើង Manchester City។
នៅក្នុងការប្រកួតនេះផងដែរ គឺ Chelsea មានឱកាសទាត់សំដៅទីក្រុម Man City ចំគោលដៅតែមួយលើកគត់ ខណៈលោក Tuchel បានធ្វើការរិះគន់ចំពោះប្រព័ន្ធប្រយុទ្ធរបស់ក្រុមជាពិសេស Lukaku ដែលធ្វើឲ្យខូចបាល់ច្រើនមែនទែន។
លោក Tuchel បាននិយាយថា៖”ខ្ញុំគិតថាយើងមានការសម្រុក ៨-៩លើក ប៉ុន្តែ យើងមិនអាចប៉ះបាល់សូម្បីតែម្តងនៅក្នុងប្រអប់គ្រោះថ្នាក់ ហើយ ជាបញ្ហាចោទ។ ពួកយើងធ្វើឲ្យបាត់បាល់ច្រើនដងណាស់។ ជាក់ស្តែង Lukaku ខូចបាល់ច្រើនមែនទែនទាំងដែលគូប្រកួតមិនបានដាក់សម្ធាធមកដល់គេ ហើយ គេក៏មានឱកាសច្រើនដែរ។ គាត់ក៏ស្ថិតនៅក្នុងបរាជ័យរបស់ក្រុមដែរ”៕