ads
ads
(Khmer) នេះជាមូលហេតុ U23 កម្ពុជា​នៅ​ស៊ីហ្គេមលើក​ទី​៣១​គ្មានកីឡាករលើសអាយុ
26-April-2022

(Khmer) ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ ដែលមានលោក Keisuke Honda ជា អ្នកចាត់ការទូទៅ បានសម្រេចចិត្តមិនកោះហៅកីឡាករអាយុលើស ៣នាក់ ឡើយសម្រាប់ដំណើរទៅចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី ៣១នៅប្រទេសវៀតណាមក្នុងខែឧសភាខាងមុខនេះ។

ជំនួយការគ្រូបង្វឹកលោក ភា សុភក្ត្រា មានប្រសាសន៍ថា មូលហេតុដែលក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំ មិនបញ្ចូលឈ្មោះកីឡាករលើសអាយុ ដោយសារតែគោលបំណងសំខាន់របស់ក្រុម គឺ ផ្តល់ឱកាសដល់កីឡាករក្មេងៗ ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេ។ ក្រុមនេះមិនត្រឹមតែផ្តោតលើការប្រកួតនាពេលខាងមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតលើដំណើរឆ្ពោះទៅស៊ីហ្គេមលើកទី ៣២ ឆ្នាំក្រោយ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

“ដូចដែលឃើញក្នុងបញ្ជី​ឈ្មោះដែលស.ប.ក​ បាន​បង្ហោះ យើងមិនបានចុះឈ្មោះ កីឡាករដែលលើសអាយុនោះទេ ។ យើងបានជ្រើសរើសកីឡាករផ្ដោតលើ​ផែនការរយៈពេលវែង ហើយផ្តោតលើឆ្នាំ 2023 នៅកម្ពុជា”។

“មានកីឡាករចំនួន 50 នាក់នៅក្នុងបញ្ជីដំបូង។ យើង​បាន​កោះហៅ​ពួកគេ​ចំនួន ២៦ នាក់​មក​ហ្វឹកហាត់ ហើយ​នឹង​ជម្រុះ​ពួកគេ​ចំនួន ៦ នាក់ចេញ​ហើយ​នៅសល់​កីឡាករ 20 នាក់ចុងក្រោយ។ ក្នុងចំណោម​កីឡាំករក្នុងបញ្ជី​ចុងក្រោយ​២០​នាក់​នេះ​បើ​នរណា​ម្នាក់ឆ្លងកូវីដ ១៩ យើង​អាច​ប្ដូរថ្មី​ដោយ​រើស​កីឡាករណាម្នាក់​ពី​បញ្ជី​ដំបូង៥០​នាក់​នេះបាន។ ប៉ុន្តែក្នុងករណី​កីឡាកររបួសខុស​ពី​កូវីដ យើង​មិនអាច​ប្ដូរ​បាន​ទេ”។

ប្រភព៖ Phnom Penh Post

ads
ads