ads
ads
(Khmer) ធារី ចន្ថាប៊ីន​មាន​ឈ្មោះក្នុងជម្រើស​ជាតិ​ឡើង​វិញ ជំនួស​សិស្សប្អូន លឹម ពិសុទ្ធរបួសជើង
25-May-2022

(Khmer) ខ្សែបម្រើការពាររបស់ក្លិបវិសាខា កីឡាករធារី ចន្ថាប៊ីន ត្រូវបានកោះហៅចូលរួមក្នុងក្រុមជម្រើសជាតិកម្ពុជាឡើងវិញ ជំនួស លឹម ពិសុទ្ធ ដែលមានបញ្ហារបួសជើង។

គិត​ទាំងកីឡាករកូនខ្មែរមាន​ដើមកំណើតពីបារាំងរូបនេះ​ធ្វើឱ្យ​ក្លិបវិសាខាមាន​កីឡាករ ១០រូបជាប់ជម្រើសជាតិ​ដែលមានដូចជា កែវ សុខផេង, កែវ សុខសិលា, ទេស សម្បត្តិ, ឆេង ម៉េង, អុិន សុដាវីដ, កែន ចាន់សុភ័ក្រ្ត, គី រីណា, វីរៈ ដារ៉ា, សារ ទី, ចន្ថាជារី ប៊ីននេះឯ។

ពួកគេ​ព្រម​ទាំង​កីឡាករ​ដទៃ​ទៀតដែលត្រូវបានកោះហៅសម្រាប់ការប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតមិត្តភាព អន្តរជាតិ ជាមួយប្រទេសទីម័រខាងកេីត និង ត្រៀមប្រកួតពានរង្វាន់ AFC Asian Cup Qualifier នៅពេលខាងមុខនេះ។ ចន្ថាជារី ប៊ីន​ក៏​ខកខាន​ជាប់​ជម្រើសជាតិ​យូរ​មក​ហើយ​ដែរ ហើយ​រូប​គេគឺ​ជាកីឡា​ករមាន​ប្រភពមក​ពី​ប្រទេស​បារាំង​តែ​២​នាក់ដែល​ជាប់​ជម្រើស​ជាតិ​លើក​នេះ​ជាមួយ​កូនខ្មែរ​បារាំង​ម្នាក់​ទៀត​ដែល​កំពុង​តែ​បង្ហាញ​គុណផល​លេង​បាន​ល្អ​នៅ​ក្លិប Sarawak United កីឡាករ កុក បូរីស។

ដោយ​ឡែក សម្រាប់របួស​របស់​ខ្សែប្រយុទ្ធភ្នំពេញក្រោន លឹម ពិសុទ្ធ យ៉ាង​ហោច​ណាស់​ត្រូចំណាយ​ពេល​យ៉ាងហោច​ណាស់ ១ខែដើម្បី​ព្យាបាល និង​ជាសះស្បើយ។ ដូចនេះ​ធ្វើឱ្យ​រូបគេ​ត្រូវខកខានជួយជម្រើស​ជាតិ​លេង​មិត្តភាព​ជាមួយទីម័រខាងកើត និង​ការ​ហ្វឹកហាត់​ត្រៀម AFC Asian Cup វគ្គជម្រុះ​ជុំ​ទី​៣​ក៏​ពិបាក​ផង​ដែរ។

 

ads
ads