ads
ads
(Khmer) កីឡាករទាំង១០រូប ដែលមានតម្លៃខ្លួនបានកើនឡើងច្រើនជាងគេក្នុងឆ្នាំ២០២២
05-September-2022

(Khmer) យោងតាមគេហទំព័រ Transfermarkt ទាំងនេះគឺជាកីឡាករកំពូលទាំង១០រូប ដែលតម្លៃខ្លួនបានកើនឡើងច្រើនបំផុតក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

លេខ១០៖ កីឡាករ Vitinha (៣០លានអឺរ៉ូ) ។ ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់រូបនេះ បានផ្ទេរពីក្លិប Porto ចូលរួមជាមួយ PSG បន្ទាប់ពីបង្កើនតម្លៃខ្លួន ១៥០ភាគរយ។

លេខ៩៖ កីឡាករ Jurrien Timber (៣៥លានអឺរ៉ូ) ។ គាត់​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ខ្សែ​ការពារ​កណ្តាល​ម្នាក់​ដ៏ល្អរបស់ Ajax នាពេលអនាគត ហើយ​នៅ​អាយុ​ត្រឹម​តែ ២១ឆ្នាំ​ប៉ុណ្ណោះ​បាន​ឃើញ​តម្លៃ​ខ្លួន​កើន​ឡើង ១០៦ ភាគរយ។

លេខ៨៖ កីឡាករ Aurelien Tchouameni (៦០លានអឺរ៉ូ) ។ ការជំនួសតំណែងរបស់ Casemiro និងកំពុងក្លាយជាកីឡាករគួរឲ្យកត់សម្គាល់របស់ Real Madrid នៅដើមរដូវកាលនេះ មានតម្លៃកើន ៥០ភាគរយ បើគិតតាំងពីដើមខែមករា។

លេខ៧៖ កីឡាករ Gavi (៦០លានអឺរ៉ូ) ។ ខ្សែបម្រើរូបនេះបានវិវឌ្ឍន៍ខ្លួនក្នុងជម្រើសដំបូងជាមួយ Xavi ហើយទើបតែមានអាយុ ១៨ឆ្នាំ។

លេខ៦៖ កីឡាករ Rodrygo (៦០លានអឺរ៉ូ) ។ កីឡាករប្រេស៊ីល ដែលជាវីរបុរស នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់នឹង Manchester City មានតម្លៃ ៥០ភាគរយ ច្រើនជាងប៉ុន្មានខែមុន។

លេខ៥៖ កីឡាករ Hugo Ekitike (២៨លានអឺរ៉ូ) ។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​ ដែលប្រដូចទៅ​នឹង Kylian Mbappe ហើយ​ដែល​បាន​មក​ដល់​ទីក្រុង​ប៉ារីស ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលជាមួយនឹងជម្រើសក្នុងការទិញ។ រូបគេមានតម្លៃ​ខ្លួនលើស​ពី​ខែ​មករា​ ដល់​ទៅ ៣៦៧ភាគរយ។

លេខ៤៖ កីឡាករ Darwin Nunez (៥៥លានអឺរ៉ូ) ។ ខ្សែប្រយុទ្ធអ៊ុយរូហ្គាយ ដែលក្រុម Liverpool របស់លោក Klopp ចំណាយ ៨០លានអឺរ៉ូនៅរដូវក្តៅនេះ មានតម្លៃ ៧២ភាគរយ ច្រើនជាង ៨ខែមុន។

លេខ៣៖ កីឡាករ Luis Diaz (៦៥លានអឺរ៉ូ) ។  ខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ីមានតម្លៃ ២៥លានអឺរ៉ូ ច្រើនជាងក្នុងខែធ្នូ ឆ្នាំ២០២១ ដែលកើនឡើង ៦២,៥ ភាគរយ។

លេខ២៖ កីឡាករ Christopher Nkunku (80 លានអឺរ៉ូ) ។ ខ្សែប្រយុទ្ធជម្រើសជាតិបារាំង មានការចាប់អារម្មណ៍ពីក្រុមដូចជា Real Madrid ហើយជាតារាឆ្នើមរបស់ក្លិប RB Leipzig ដូច្នេះតម្លៃរបស់គាត់គឺខ្ពស់ជាង ៤៥,៥ភាគរយ ។

លេខ១៖ កីឡាករ Rafael Leao (៧០លានអឺរ៉ូ) ។ ខ្សែបម្រើស្លាបសញ្ជាតិព័រទុយហ្គាល់ ដែលធ្លាប់ជាតួឯក និងជាអ្នកដឹកនាំក្រុមជើងឯកអ៊ីតាលី AC Milan ហើយបានមើលឃើញតម្លៃខ្លួនកើនឡើង ១០០ ភាគរយ។

ប្រភព៖ Marca & Transfermarkt

ads
ads