(Khmer) ក្លិបអធិរាជស Real Madrid បានបង្ហាញជាផ្លូវការនូវឯកសណ្ឋានក្នុងដីថ្មីរបស់ពួកគេសម្រាប់ប្រើប្រាស់ក្នុងរដូវកាលក្រោយ។
ចំពោះឯកសណ្ឋានថ្មីនេះផងដែរ វាបានតំណាងឲ្យប្រវត្តិសាស្រ្តរបស់ក្លិបទាំងមូល ក្នុងនោះអាវផ្តោតលើពណ៍ស រួមជាមួយនឹងឆ្នូតពណ៍ស្វាយនៅលើកអាវ និង ឆ្នូតនិមិត្តសញ្ញារបស់ក្រុមហ៊ុន Adidas ចំនួនបី។
ចំពោះឯកសណ្ឋានថ្មី នេះ គឺ ផលិត ចេញ ពី វត្ថុធាតុ កែច្នៃ។ វាក៏មានការច្នៃប្រឌិតថ្មីនៃបច្ចេកវិទ្យា HEAT DRY KEEP COOL ដើម្បីគ្រប់គ្រងសីតុណ្ហភាពរាងកាយរបស់កីឡាករអំឡុងពេលប្រកួត ដែលនេះជាលក្ខណៈពិសេសរបស់វា៕