(Khmer) ខេមបូឌានព្រីមៀរលីគ បានអញ្ជើញ លោកស្រី អាសាកុ តាកាគុរ៉ា អតីតគ្រូបង្វឹកជម្រើសជាតិនារីជប៉ុន មកធ្វើទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា និងចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរយោបលអំពីកីឡាបាល់ទាត់របស់យើង។
នៅរសៀលថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២ CPL បានអញ្ជើញលោកស្រី អាសាកុ តាកាគុរ៉ា ទៅទស្សនកិច្ច ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលបានជួបសំណេះសំណាលជាមួយក្រុមងាររបស់កីឡដ្ឋានផ្ទាល់ ដែលមានការចូលរួម ពីលោក Satoshi Saito នាយកប្រតិបត្តិ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគផងដែរ។
លោកស្រី អាសាកុ តាកាគុរ៉ា គឺជាស្រ្តីជនជាតិជប៉ុនដំបូងគេបង្អស់ដែល ក្លាយជាគ្រូបង្វឹកជម្រើសជាតិនារីជប៉ុន និងធ្លាប់ទទួលបានពានរង្វាន់គ្រូបង្វឹកផ្នែកនារីឆ្នើមប្រចាំឆ្នាំរបស់ AFC រហូតដល់ទៅ៦ដង គឺនៅឆ្នាំ ២០១២, ២០១៣, ២០១៤, ២០១៥, ២០១៧, និង២០១៨។