(Khmer) លោក Gabriel Agbonlahor ដែលជាអតីតកីឡាករជម្រើសជាតិអង់គ្លេស ជឿជាក់ថា Chelsea នឹងមិនលក់ Romelu Lukaku ទៅកាន់ Tottenham ដាច់ខាត។
“I’m sorry, guys”. Romelu Lukaku official message to Chelsea fans shared by club channels ?⤵️ #CFC pic.twitter.com/7m3vfvXDfR
— Fabrizio Romano (@FabrizioRomano) January 4, 2022
នាពេលថ្មីៗនេះ បន្ទាប់ពី Lukaku បានទម្លាយអំពីអារម្មណ៍ពិតចំពោះការមិនពេញចិត្តនូវការរៀបចំប្រព័ន្ធលេងរបស់លោក Thomas Tuchel ស្រាប់តែលេចចេញនូវពាក្យចចាមអារ៉ាម ថា រូបគេអាចនឹងផ្ទេរទៅកាន់ Tottenham ដែលមានអតីតអ្នកចាត់ការ Inter Milan លោក Antonio Conte ដឹកនាំនៅទីនោះស្រាប់។
លោក Agbonlahor បាននិយាយថា៖”១០០ភាគរយ Lukaku ទៅ Spurs នឹងមិនអាចកើតឡើងឡើយ។ នេះ គ្រាន់តែជាពាក្យចចាមអារ៉ាមដ៏គួរឱ្យអស់សំណើចមួយប៉ុណ្ណោះ។ ប្រសិនបើ Chelsea លក់ Lukaku ពួកគេនឹងទាមទារប្រាក់ចំនួន១០០លានផោន។ Spurs នឹងមិនចំណាយប្រាក់ប៉ុណ្ណឹងឡើយ ពីព្រោះពួកគេមាន Harry Kane នៅក្នុងតំបន់ប្រយុទ្ធ”៕