(Khmer) ក្រុមបាល់ទាត់ជម្រើសជាតិថៃទទួលបានប្រាក់រង្វាន់ចំនួន៥លានបាតពីអ្នកចាត់ការក្រុមជម្រើសជាតិថៃ លោកស្រី Nualphan Lamsam ឬហៅម្យ៉ាងទៀតថា Madame Pang បន្ទាប់ពីអ្នកស្រីបានសន្យាកាលពីមុនប្រកួតថា ប្រសិនបើពួកគេយកឈ្នះម៉ាឡេស៊ី ដើម្បីឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ AFF Mitsubishi Electric Cup ឆ្នាំ 2022។
យោងតាមរបាយការណ៍ពីកាសែត Bangkok Post គាត់បានផ្តល់ប្រាក់រង្វាន់ចំនួន 5 លានបាតដល់ក្រុមថៃសម្រាប់ការឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយជោគជ័យម្ដងរូចមកហើយ ហើយបានសន្យាថានឹងបន្ថែម 5 លានបាតបន្ថែមទៀតប្រសិនបើពួកគេឈានដល់វគ្គផ្តាច់ព្រ័ត្រ។
ក្រុមដែលដឹកនាំដោយ Mano Polking បានស៊ុតបញ្ចូលទី៣គ្រាប់ ដើម្បីបញ្ជាក់សំបុត្រទៅកាន់វគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីចាញ់ 0-1 លើក្រុមម៉ាលេស៊ីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីមួយនៅពហុកីឡដ្ឋានជាតិ Bukit Jalil (SNBJ) កាលពីថ្ងៃសៅរ៍មុន។ Madam Pang បាននិយាយមុនប្រកួតម្សិលមិះថា៖ «ខ្ញុំបានសន្យាជាមួយកីឡាករចំនួន 5 លានបាត ប្រសិនបើពួកគេអាចឈានដល់វគ្គផ្តាច់ព្រ័ត្រ» ។
លោកស្រីបានបន្ថែមថា៖«យើងមានសិទ្ធិកាន់កាប់បាល់ច្រើនជាង 70 ភាគរយ ហើយបានព្យាយាមស៊ុត 24 ដងយ៉ាងគ្រោះថ្នាក់ទៅកាន់ម៉ាឡេស៊ី។ ខ្ញុំគិតថានៅតែមានឱកាសដើម្បីឈានដល់វគ្គផ្តាច់ព្រ័ត្រ» ។