ads
ads
(Khmer) ខ្សែការពារកូនកាត់ថៃដាណាម៉ាក Jonathan Khemdee ត្រូវបានក្លិបលីគកំពូលដាណាម៉ាកបញ្ចេញឲ្យទៅលេង Danish first-division
05-July-2022

(Khmer) សមាជិកលីគកំពូលដាណាម៉ាក Obi Odense បានបញ្ចេញការខ្ចីជើង ខ្សែការពារវ័យក្មេងឈាមជ័រថៃដាណាម៉ាក Jonathan Khemdee របស់ក្រុមជម្រើសជាតិថៃ ចូលរួមជាមួយ Neastved Bold Club ដែលជាក្រុមក្នុងលីគទី២ ក្នុងរយៈពេលមួយរដូវកាល។ ទោះបីជាមានពាក្យចចាមអារ៉ាមថារូបគេនឹងផ្ទេរទៅលេងបាល់ទាត់នៅលីគថៃក៏ដោយ។

ខ្សែការពារកណ្តាលវ័យ ២០ឆ្នាំដែលមានកម្ពស់ ១៩០សង់ទីម៉ែត្ររូបនេះ ទើបតែបានបញ្ចប់បេសកកម្មដើម្បីជួយក្រុមជម្រើសជាតិថៃ U-23 ក្នុងជុំផ្តាច់ព្រ័ត្រ AFC U23 Asian CUP 2022 នៅប្រទេសអ៊ូសបេគីស្ថានកាលពីខែមិថុនាកន្លងទៅ។ បន្ទាប់ពីរួមចំណែកជួយក្រុមដណ្តើមបានមេដាយប្រាក់នៃការប្រកួតកីឡាបាល់ទាត់បុរសស៊ីហ្គេមឆ្នាំ 2021 នៅប្រទេសវៀតណាមកាលពីខែឧសភានាពេលកន្លងមកផងដែរ។ មុនពេលមានពាក្យចចាមអារ៉ាមជាច្រើនក្នុងពិភពបាល់ទាត់ថៃថាក្លិបយក្ស Thai League ចាប់អារម្មណ៍ចង់នាំយកពួកគេចូលរួមក្រុម។ ទោះជាយ៉ាងណាក៏ដោយ ពាក្យចចាមអារ៉ាមចុងក្រោយបានស្ងប់ស្ងាត់ភ្លាមៗ បន្ទាប់ពីក្លិប Obi Odense បានប្រកាសថារូបគេនឹងខ្ចីជើងទៅក្លិប Niestved Bold ដែលជាក្រុមនៃក្របខ័ណ្ឌ Danish first-division (លីគទីពីរ) សម្រាប់មួយរដូវកាលដើម្បីមានឱកាសលេងកាន់តែច្រើន។

Jonathan Khemdee មានឪពុករបស់គាត់គឺជាជនជាតិដាណឺម៉ាក និងម្តាយជាជនជាតិថៃ ដោយរូបគេជាយុវជនថ្នាលរបស់ Odense BK Youth ហើយត្រូវដំឡើងមកកាន់ក្រុមធំនៅពាក់កណ្ដាលឆ្នាំ២០២១ ជាមួយកិច្ចសន្យារហូតដល់ខែមិនថុនាឆ្នាំ២០២៤។ Jonathan ចាប់ផ្តើមចូលរួមជាមួយជាមួយក្រុមជម្រើសជាតិថៃអាយុក្រោម២៣ឆ្នាំ ជាលើកដំបូង ក្នុងវគ្គជម្រុះជើងឯកអាស៊ីឆ្នាំ២០២២ នៅប្រទេសម៉ុងហ្គោលី នៅចុងឆ្នាំ២០២១ និងបន្តកោះហៅចូលក្រុមជម្រើសជាតិថៃឈុតធំ ក្នុង AFF Suzuki Cup 2020 ឆ្នាំ២០២១ នៅប្រទេសសិង្ហបុរី ។

ads
ads