(Khmer) អ្នកចាំទីដៃទី២របស់ក្លិបបឹងកេត កីឡាករ ថា ច័ន្ទឬទ្ធី បានផ្ទេរទៅលេងនៅក្លិប គិរីវង់សុខសែនជ័យ ក្នុងលក្ខខ៍ណ្ឌខ្ចីជើងមួយរដូវកាល២០២២នេះ។
ទាំងម្ចាស់ក្លិបសាមី បឹងកេត អេហ្វស៊ីនិងគិរីវង់សុខសែនជ័យសុទ្ធតែបានប្រកាសក្នុងគណនីបណ្ដាញសង្គម Facebook ផ្លូវការរបស់ខ្លួន។ បឹងកេតសរសេរថា៖« ក្លិបបាល់ទាត់បឹងកេត សូមធ្វើការប្រកាសថា អ្នកចាំទី ថា ច័ន្ទរិទ្ធី ត្រូវបានផ្លាស់ទៅកាន់ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ក្នុងលក្ខខណ្ឌខ្ចីជើង រយៈពេល ០១រដូវកាល។»
ចំណែកក្លិបមានមូលដ្ឋាននៅខេត្តតាកែវក៏បានសរសេរដែរថា៖«ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យមានក្តីសោមន្សរីករាយក្នុងការប្រកាសជាផ្លូវការក្នុងការនាំយកកីឡាករអ្នកចាំទី ថា ច័ន្ទឬទ្ធី របស់ក្លិបបាល់ទាត់បឹងកេត (ក្រោមលក្ខខណ្ឌខ្ចីជើង) ដើម្បីមកចូលរួមជាមួយក្រុមសម្រាប់រដូវកាលឆ្នាំ២០២២នេះ????»។