(Khmer) បន្ទាប់ពីជ័យជម្នះ 2-0 លើក្រុម Burnley ក្នុងពានរង្វាន់ Carabao Cup លោក Erik ten Hag ត្រូវបានអ្នកសារព័ត៏មានសួរថាតើ Aaron Wan-Bissaka មានអនាគតនៅ Manchester United ដែរឬទេ។
ហើយអ្នកចាត់ការរូបនេះបានប្រាប់អ្នកយកព័ត៌មានថា៖ «វាច្បាស់ណាស់ គាត់មានអនាគត។ គាត់មានរដូវកាលល្អៗនៅទីនេះនៅ Man United ប៉ុន្តែតាំងពីដើមរដូវកាលនេះ គាត់មានជំងឺ និងរបួសជាច្រើន»។
«ចាប់ពីការចាប់ផ្តើមឡើងវិញ គាត់មានភាពរឹងមាំ គាត់អាចហ្វឹកហាត់ជាមួយក្រុម ហើយអ្នកឃើញគាត់រីកចម្រើន។ កម្រិតកាយសម្បទារបស់គាត់កាន់តែប្រសើរឡើង កម្រិតនៃការសម្តែងរបស់គាត់កាន់តែប្រសើរឡើង ហើយខ្ញុំពិតជារីករាយជាមួយនឹងការសម្តែងរបស់គាត់ [ទល់នឹងក្រុម Burnley]»។
«ប្រសិនបើអ្នក Assist ជាពិសេសវិធីដែលគាត់បានបញ្ចូនបាល់ឱ្យមិត្តរួមក្រុម ចលនារបស់គាត់ក្នុងពេលវេលាដ៏ត្រឹមត្រូវ ពេលវេលាសក្តិសម ពិតណាស់ការបញ្ជូនបាល់ដ៏អស្ចារ្យពី Bruno [Fernandes] មកឱ្យគាត់ ប៉ុន្តែការបញ្ជូនបាល់របស់គាត់គឺអស្ចារ្យ… ដូច្នេះខ្ញុំសប្បាយចិត្តនឹងការសម្តែងរបស់គាត់ គាត់ធ្វើបានល្អ»។
Wan-Bissaka បានវិលមករ៉ាប់រងតួនាទីខ្សែការពារស្តាំវិញសម្រាប់ការប្រកួតជុំទី 4 ពាន Carabao Cup ដោយបានបង្ហាញពីទម្រង់លេងដ៏ល្អចាប់តាំងពីត្រូវបានផ្លាស់ចេញពីជម្រើសដំបូងដោយ Diogo Dalot ។ មុននេះខ្សែការពារអង់គ្លេសលេងត្រឹមតែជាកីឡាករបម្រុងកាលពីចុងខែសីហាប៉ុណ្ណោះ។
ប្រភព៖ Planet Sport