(Khmer) Rashford និង Garnacho គឺជាកីឡាករស៊ុតបញ្ចូលទី ខណៈដែល Man United បានយកឈ្នះ Leeds 2-0 នៅ Elland Road ។
ក្រុមបិសាចក្រហមច្បាស់ណាស់ថា ជាក្រុមបង្ហាញគុណផលលេងមិនបានល្អបំផុតក្នុងរយៈពេលមួយម៉ោងដំបូង ប៉ុន្តែពួកគេអាចឈ្នះការប្រកួតនេះនៅទីបញ្ចប់។ វាបានកើតឡើងនៅពេលដែល Wout Weghorst បានផ្លាស់ទៅលេខតំណែង 10 ហើយ Rashford បានទៅលេងនៅប្រយុទ្ធកណ្តាល ហើយ Garnacho ត្រូវប្ដូរចូល ដើម្បីកែប្រែការប្រកួត។
Ten Hag បានប្រាប់ MUTV ថា៖ «Wout ក្នុងនាមជាខ្សែប្រយុទ្ធទី 2 ក្នុងតំណែងលេខ 10 ។ ខ្ញុំស្គាល់គាត់តាំងពីវ័យក្មេងថាគាត់អាចលេងនៅទីនោះ ។ ខណៈដែល Bruno [Fernandes] នៅខាងស្តាំ និង Garnacho នៅខាងឆ្វេង វាគឺជាភាពស្វាហាប់ក្នុងការផ្លាស់ប្តូរហ្គេម ហើយខ្ញុំគិតថាយើងអាចទទួលបានអត្ថប្រយោជន៍ពីវា។
លោកបានបន្តថា៖ « ខ្ញុំគិតថា Rashford ជាខ្សែប្រយុទ្ធម្នាក់ Wout នៅលើទីតាំងលេខ 10 ហើយ Bruno លេងនៅខាងលើ ដែលនេះបានធ្វើឱ្យការប្រកួតរបស់យើងផ្លាស់ប្ដូរ ហើយ វាពុិតជាទទួលបានលទ្ធផលល្អមែន»។
ប្រភព៖ MUTV