(Khmer) ប៉ុន្មានថ្ងៃមុននេះ លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ Man City បានបង្ហើបថាគាត់មាន “គំនិតគួរឱ្យអស់សំណើច” មុនការប្រកួត Manchester Derby ។
ឥឡូវនេះ Erik ten Hag ត្រូវបានអ្នកសារព័ត៏មានសួរនៅក្នុងសន្និសីទសារព័ត៌មានមួយថា តើគាត់បានរៀបចំសម្រាប់ការភ្ញាក់ផ្អើលនៃយុទ្ធសាស្ត្រប្រកួតជាមួយគូប្រជែងរបស់គាត់ហើយឬនៅ? គ្រូបង្វឹករបស់ Man United បានឆ្លើយតបដូចដែលដកស្រង់ដោយ ESPN ថា៖ «ខ្ញុំមិនខ្វល់អំពីរឿងនោះទេ អ្វីដែលគាត់កំពុងគិត»។
«គាត់បានធ្វើវា(និយាយ)កាន់តែញឹកញាប់ ហើយយើងបានត្រៀមខ្លួនសម្រាប់រឿងនោះ ប្រសិនបើគាត់ធ្វើអ្វីខុសគ្នា។ យើងមានគោលការណ៍របស់យើង ច្បាប់បាល់ទាត់របស់យើង»។
លោក Ten Hag បានបន្ថែមថា«ប្រសិនបើអ្នកចង់ឈ្នះពានរង្វាន់ អ្នកត្រូវតែប្រកួតប្រជែងជាមួយនឹងអ្វីដែលល្អបំផុត ហើយ City គឺល្អបំផុត ដូច្នេះយើងទន្ទឹងរង់ចាំការប្រកួតប្រជែងពួកគេ»។
«យើងមានកីឡាករល្អៗ ប៉ុន្តែខ្ញុំជឿជាក់ថាកីឡាកររបស់យើងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីប្រកួតប្រជែងជាមួយកីឡាករទាំងអស់ពី Manchester City» ។
Man United មានត្រឹមតែ៤ពិន្ទុតាមពីក្រោយ Man City ក្រោយពីការប្រកួត Premier League ១៧ប្រកួត។ ដូច្នេះ ប្រសិនបើពួកគេឈ្នះនៅ Old Trafford ថ្ងៃនេះ ពួកគេអាចស្ថិតក្នុងចម្ងាយដ៏គួរឱ្យភ្ញាក់ផ្អើលនៃគូប្រជែងរបស់ខ្លួន(១ពិន្ទុ) ទោះបីជាក្រុម Arsenal នឹងក្លាយជាក្រុមដែលទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីការចាញ់របស់ Man City ក៏ដោយ។
ប្រភព៖ ESPN