ads
ads
(Khmer) Ten Hag ផ្តល់ព័ត៌មានថ្មីៗអំពីរបួស Marcus Rashford មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ Carabao Cup
24-February-2023

(Khmer) លោក Erik ten Hag បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយមុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ EFL Cup របស់ Man United ទល់នឹង Newcastle United ។

គាត់ត្រូវបានគេសួរថាតើ Marcus Rashford នឹងអាចទៅជួយក្រុមបិសាចក្រហម Manchester United ជួប​ក្រុមសារិកាព្រៃ Newcastle United  នៅថ្ងៃអាទិត្យដែរឬទេ។

Ten Hag ឆ្លើយថា៖ «ខ្ញុំមិនដឹងទេ» ។

«ឥឡូវនេះកីឡាករកំពុងចូលមក [ទៅកាន់ Carrington] យើងត្រូវធ្វើការស៊ើបអង្កេត [ការពិនិត្យ] ផ្នែកវេជ្ជសាស្រ្ត។ បន្ទាប់​ពី​ការ​ប្រកួត​ដែល​អ្នក​មិន​អាច​និយាយ​​បាន អ្នក​ត្រូវ​រង់​ចាំ​ការ​ត្រួត​ពិនិត្យ​ផ្នែក​វេជ្ជ​សា​ស្រ្ត​»។

Rashford ជាកីឡាករដែលមានទម្រង់លេងល្អជាងគេនៅអឺរ៉ុបនាពេលបច្ចុប្បន្ន ហើយអ្នកគាំទ្ររបស់ United នឹងសង្ឃឹមថាវាគ្រាន់តែជារឿងតូចតាចប៉ុណ្ណោះសម្រាប់ខ្សែប្រយុទ្ធរូប​នេះ។

របួសរបស់ Rashford បាន​កើតឡើង​ក្នុងការ​ប្រកួតវគ្គជម្រុះ Playoff ពានរង្វាន់ UEFA Europa League ជើងទី២ជាមួយ FC Barcelona កាលពីម្សិលមិញ ហើយរូប​គេ​ត្រូវ​ប្ដូរចេញ​នៅពាក់កណ្ដាល​វគ្គទី២៕

ប្រភព៖ Man United

ads
ads