(Khmer) Erik ten Hag បានសារភាពថាមិនមានអ្វីច្រើនទេ ដែលគាត់អាចធ្វើការក្នុងអំឡុងពេលសម្រាកអន្តរជាតិដោយមានកីឡាករជាច្រើនបានចាកចេញទៅហ្វឹកហាត់ក្នុងជម្រើសជាតិ ហើយកីឡាករមួយចំនួនអវត្តមាន។
បើតាមសារព័ត៌មាន Manchester Evening News បានដកស្រង់សម្ដីរបស់គាត់ថា៖ «ខ្ញុំមិនមានកីឡាករទេ តើយើងអាចមានគម្រោងអ្វីបាន?»
«យើងអាចរៀបចំរចនាសម្ព័ន្ធការងារជាមួយកីឡាករដែលនឹងនៅទីនោះ។ ពួកគេនឹងទទួលបានការសម្រាក ប៉ុន្តែក៏មានលំហាត់ល្អៗផងដែរ។ យើងអាចធ្វើការលើចំណុចជាក់លាក់ ប៉ុន្តែនៅពេលដែល 90 ភាគរយនៃក្រុមមិននៅទីនោះ យើងមិនអាចធ្វើការលើការអភិវឌ្ឍន៍បានទេ។ វាច្បាស់ណាស់»។
មិនមែនគ្រប់កីឡាកររបស់ Man United សុទ្ធតែត្រូវបានកោះហៅឱ្យចូលបំពេញកាតព្វកិច្ចអន្តរជាតិនោះទេ។ ជាឧទាហរណ៍ Marcus Rashford និង Jadon Sancho មិនមានឈ្មោះក្នុងក្រុមជម្រើសជាតិអង់គ្លេស។
ទោះយ៉ាងណាក៏ដោយ អ្នកអាចយល់អំពីចំណុចលើកឡើងរបស់ Ten Hag នៅពេលដែលកីឡាករជម្រើសដំបូងចំនួន 15 នាក់កំពុងធ្វើដំណើរទៅកាន់ក្រុមជម្រើសជាតិរបស់ពួកគេ ហើយកីឡាករមយយចំនួនអវត្តមានក្នុងលក្ខខណ្ឌខ្ចីជើង។
ប្រភព៖ Manchester Evening News