(Khmer) ទាំង Antony និង Martin Dubravka មិនត្រូវបានគេបង្ហាញជាផ្លូវការថាជាកីឡាករថ្មីរបស់ Man United នោះទេ ទោះបីជាក្លឹបបានបញ្ជាក់ពីកិច្ចព្រមព្រៀងជាមួយ Ajax ជុំវិញការមកដល់របស់កីឡាកររូបនេះក៏ដោយ។
សម្ដីរបស់ Ten Hag មានន័យថា United នឹងមិនធ្វើការយឺតយ៉ាវក្នុងការចុះហត្ថលេខាលើនរណាម្នាក់ដូចជា Cody Gakpo ឬ Pierre-Emerick Aubameyang ដែលទើបតែត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹបនោះទេ។ Erik ten Hag បានប្រាប់សន្និសីទសារព័ត៌មានមុនការប្រកួត Leicester ថា៖
«Antony? ដំបូងយើងត្រូវចុះហត្ថលេខាលើគាត់!»
«មានការព្រមព្រៀងគ្នារវាងក្លឹបទាំងពីរ ប៉ុន្តែឯកសារមិនទាន់រួចរាល់ ដូច្នេះខ្ញុំមិនអាចចូលជ្រៅពេកទេ»។
«តើវានឹងបញ្ចប់ការចុះហត្ថលេខាឬ? ខ្ញុំគិតថាដូច្នេះ [នោះ] សម្រាប់ទីផ្សាដោះដូរកីឡាករពេលនេះ វានឹងក្លាយជាទីបញ្ចប់។ ប៉ុន្តែនៅពេលមានឱកាសល្អ អ្នកត្រូវតែប្រុងប្រយ័ត្នជានិច្ចក្នុងនាមជាក្លិបកំពូលមួយ»។
ប្រភព៖ Manutd.com