(Khmer) វាហាក់ដូចជាតំណែងរបស់ Cristiano Ronaldo នៅលើកៅអីបម្រុងទំនងជានឹងបន្តសម្រាប់អនាគតដ៏ខ្លីខាងមុខ ក្រោយពេលា Erik ten Hag ‘ជឿថា’ Marcus Rashford អាចស៊ុតបញ្ចូលទីបាន 20+ គ្រាប់ក្នុងរដូវកាលនេះ ដើម្បីជួយ Manchester United ឈ្នះពាន Premier League។
វាមិនមែនត្រឹមតែ Ten Hag ប៉ុណ្ណោះទេដែលជឿបែបនេះ ប៉ុន្តែក្រុមទាំងមូលបានចាត់ទុកថា Rashford គឺជាជម្រើសដ៏ល្អមួយដើម្បីដឹកនាំក្រុមជាង Ronaldo ។
តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់រូបនេះបានចាប់ផ្តើមក្នុងជម្រើស១១នាក់ដែល Man Utd ចាញ់ Brentford និង Real Sociedad ហើយគាត់បរាជ័យក្នុងការរកគ្រាប់បាល់ទាំងពីរប្រកួត។ អ្នកគាំទ្រក៏មិនចាប់អារម្មណ៍នឹងការសម្តែងរបស់គាត់ដែរ។
សម្រាប់ Rashford គាត់បានស៊ុតបញ្ចូលទីបានបីគ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 2 គ្រាប់ក្នុងការប្រកួតចំនួន 6 នៅ Premier League ។ បិសាចក្រហមបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី 5 ដែលមានត្រឹមតែបីពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Arsenal ។
ប្រភព៖ The Sun