(Khmer) កិច្ចប្រជុំលើកទី១១ នៃគណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) អាណត្តិទី8 បានជួបប្រជុំ និងធ្វើការផ្លាស់ប្ដូរគោលដៅសំខាន់ៗទាក់ទងនឹងការប្រើប្រាស់កីឡាករក្នុងការប្រកួតបាល់ទាត់ក្នុងប្រទេស។
ក្រុមប្រឹក្សាប្រតិបត្តិ VFF បានសម្រេចបន្ថែមកីឡាករវៀតណាម និងបរទេស ទៅក្នុងការប្រកួតកីឡាបាល់ទាត់អាជីព មិនអាជីព នារី និងហ្វូតសាល។
ជាពិសេស VFF សម្រេចថាការប្រកួតបាល់ទាត់អាជីព និងមិនអាជីពនឹងត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះកីឡាករ ដែលមានដើមកំណើតវៀតណាម។ នោះមានន័យថាក្រុម ដែលចូលរួមក្នុង V.League, First Division, National Cup និងលីគបាល់ទាត់នារី អាចចុះឈ្មោះកីឡាករវៀតណាមនៅឯក្រៅប្រទេស បានដោយគ្មានសញ្ជាតិវៀតណាម។ ពោលក្លឹបនឹងមិនបាត់បង់កូតាសម្រាប់ចុះឈ្មោះកីឡាករបរទេសផ្សេងទៀតឡើយ។
ការសម្រេចចិត្តនេះ ត្រូវបានយល់ថាជាផ្លូវមួយត្រួសត្រាយសម្រាប់ធនធានវៀតណាមនៅបរទេស ឲ្យមកចូលរួមក្នុងវិស័យបាល់ទាត់វៀតណាម។ ដូច្នេះកីឡាករវៀតណាមនៅក្រៅប្រទេស អាចមានឱកាសមកប្រឡូកជើងឯកថ្នាក់ជាតិ ហើយការប្រកួតប្រជែងនេះ គឺជានីតិវិធីដើម្បីបានសញ្ជាតិវៀតណាម។