(Khmer) ត្រឹមតែមួយសប្តាហ៍ បន្ទាប់ពីការលាលែងពីតំណែងជាគ្រូបង្វឹករបស់សិង្ហបុរី ដោយសារការធ្លាក់ចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដ៏គួរឱ្យសោកស្ដាយក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2020 លោក Tatsuma Yoshida បានមកដឹកនាំក្រុមលំដាប់ទីពីររបស់ជប៉ុន Ventforet Kofu ។
ការតែងតាំង Yoshida ត្រូវបានប្រកាសដោយក្លឹបលេងនៅ J2 League នៅរសៀលថ្ងៃច័ន្ទនេះ ហើយក្លិបមួយនេះក៏គាត់បានបង្វឹកពីមុនមកដែរគឺចាប់ពីឆ្នាំ 2017 ដល់ 2018 ដែលដំបូងឡើយពួកគេលេងក្នុងក្របខ័ណ្ឌកំពូលរបស់ប្រទេសជប៉ុន។
បន្ទាប់ពីការបញ្ចប់ចំណាត់ថ្នាក់លេខ 9 ក្នុងរដូវកាលទី 1 នៅលីគកំពូលជប៉ុន ពួកគេរងការកាត់ចេញពី J1 League។ បន្ទាប់មក Ventforet បានបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង 5 ក្នុងយុទ្ធនាការចំនួន 3 រដូវកាល កន្លងមក ប៉ុន្តែមិនទាន់មានឱកាសឡើងមកលីគកំពូលវិោញនៅឡើយទេណ ខណៈដែលកាលពីឆ្នាំមុន ខណៈដែលពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 3 តាមពីក្រោយក្រុមលេខ២ Kyoto Sanga ៤ពិន្ទុ។
នេះគឺជាការត្រឡប់ទៅកាន់វិស័យបាល់ទាត់ជប៉ុនឡើងវិញក្រោយចាកចេញមកដឹកនាំជម្រើសជាតិសិង្ហបុរីអស់រយៈពេល២ឆ្នាំ។ ទោះបីជាការដឹកនាំដំបូងៗរបស់លោក Yoshida មិនសូវទទួលបានលទ្ធផលល្អក្ដី ក៏គាត់បានទទួលលទ្ធផលល្អឡើងវិញ ក្នុងពាន Suzuki Cup ដែលទើបតែបានបញ្ចប់នៅថ្ងៃចូលឆ្នាំសកលជាមួយជម្រើសជាតិថៃដែលដណ្តើមបានជើងឯកជាលើកទី៦ ។
បន្ទាប់ពីកក់កន្លែងរបស់ពួកគេក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 2 ក្នុងពូល A សិង្ហបុរីបានបង្ហាញទម្រង់លេងដ៏រំភើបជាមួយឥណ្ឌូនេស៊ីក្នុងវគ្គ 4 ក្រុមចុងក្រោយដោយយកជើងទីពីរទៅម៉ោងបន្ថែម បើទោះបីជាបានបញ្ចប់ការប្រកួតដោយកីឡាករតែ 8 នាក់ក៏ដោយក្នុងលទ្ធផល 5-3 ។
រជ្ជកាលរបស់ Yoshida ជាគ្រូបង្វឹកសិង្ហបុរីបានបញ្ចប់ជាមួយនឹងកំណត់ត្រាឈ្នះ 6 ស្មើ 4 និងចាញ់ 9 ពីការប្រកួតផ្លូវការចំនួន 19 ។