ads
ads
(Khmer) តាំង ប៊ុនឆៃ៖« បទពិសោធន៍សម្រាប់ចូលទីលានថ្មី​ភ្លាម ព្រឺសម្បុរ ព្រឺក្បាលខ្ញាកតែម្ដង»
16-February-2022

(Khmer) ខ្សែការពារជម្រើស​ជាតិ​កម្ពុជា តាំង ប៊ុនឆៃបាន​និយាយ​ថា រូប​គេ​ពិត​ជាសប្បាយចិត្ត​ដែល​បានជួយជម្រើស​ជាតិ​កម្ពុជាយក​ឈ្នះក្នុងការ​ប្រកួត​ដំបូង​ហើយ​ អារម្មណ៍​ដែល​ទទួល​បាន​ពេល​លេង​ឱ្យ​ជម្រើស​ជាតិ​នាពេល​នេះ​គឺ​ពិត​ជា​អស្ចារ្យ។

«អារម្មណ៍សប្បាយចិត្តណាស់​បង ដែល​បាន​ចូល​លេងពេញ​ការ​ប្រកួត បាន​ជួយក្រុមឱ្យ​ឈ្នះ ហើយ​បាន​ស៊ុត​បញ្ចូល​ទី និង​បញ្ជូនបាល់ឱ្យមិត្តរួម​ក្រុម។ អារម្មណ៍​ពេល​ដើរ​ចូល​ទីលាន​ បងហ្ហើយ! មាន​អារម្មណ៍ថា​ព្រីក្បាល ព្រឺសម្បុរណាស់»។

ខ្សែការពារក្លិបបឹង​បឹង​ម្នាក់​បន្ត​ថា៖«សូមអរគុណដល់​អ្នក​គាំទ្រ​ដែល​បាន​ចូល​​ជួយលើក​ទឹក​ចិត្ត​តាម​រយៈការ​ចូល​ទស្សនាដោយផ្ទាល់ ហើយ​ក៏​សូមឱ្យ​ពួក​គេ​ប្រយ័ត្នប្រយែង សុវត្ថិភាពគ្រប់ប្រការ និង​ថែរក្សាសុខភាពផង​ដែរ»។

May be an image of 4 people, people standing and text that says 'ALL RIGHTS RESERVED MARIN CHHUN'

ប៊ុនឆៃ​គឺ​ជាកីឡាករ​ម្នាក់​ក្នុង​ចំណោម​៦​នាក់​ដែល​ស៊ុត​បញ្ចូល​ទី​ក្នុងការ​ប្រកួត​ដេល​កម្បុជា​ឈ្នះប្រ៊ុយណេ៦ទល់០ គ្រាប់​របស់​របស់​អតីតយុជនសាលាបាល់​ទាត់​ជាតិបាទី​រូបនេះ​រក​បាន​នៅនាទី​៧២ក្នុងវគ្គ​ទី​២​ហើយ​ការ​បញ្ជូល​បាល់របស់​គេ​នៅ​វគ្គ​ទី​១​នាទី៣២​ឱ្យ ខ្សែប្រយុទ្ធសារ តីរក​បាន​គ្រាប់​បាល់​ទី​៣៕

រូបភាព៖សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជា និងផេក Marin Chhun

ads
ads