ads
ads
(Khmer) មិន​ត្រឹម​តែ​បាល់ទាត់​នោះទេ រុស្សីមាន​បំណង​ចូលរួម​ប្រកួតប្រជែងក្នុងកីឡាអាស៊ីគ្រប់វិញ្ញាសា និង​ព្រឹត្តិការណ៍
15-December-2022

(Khmer) បំណងប្រាថ្នារបស់រុស្ស៊ីចង់ក្លាយជាផ្នែកមួយនៃអាស៊ីកំពុងក្លាយជាការពិត ស្របពេលគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) មិនមានបញ្ហាជាមួយនឹងសំណើដែលពាក់ព័ន្ធនោះទេ។

ប្រធាន IOC លោក Thomas Bach ដែលបានធ្វើជាប្រធានក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះបានយល់ព្រមលើសំណើរបស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ដែលចង់ឱ្យអត្តពលិកទាំងអស់រួមទាំងកីឡាករបាល់ទាត់ចូលរួមប្រកួតអន្តរជាតិក្នុងនាមជាសមាជិកនៃទ្វីបអាស៊ីជំនួសឱ្យអឺរ៉ុបដូចពីមុន។

Russia may join sports events in Asia ahead of 2024 Olympics | The Seattle Times

កន្លងមក សហព័ន្ធបាល់ទាត់រុស្សី (RFU) បានពិចារណាចាកចេញពីសហភាពសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ដើម្បីចូលរួមជាមួយសហព័ន្ធបាល់ទាត់អាស៊ី (AFC)។ កាលពីខែកុម្ភៈកន្លងទៅ ក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី និងក្លឹបមកពីប្រទេសនោះ មិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងការប្រកួតក្រោមការគ្រប់គ្រងរបស់ UEFA និងសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ដោយសារតែបញ្ហានៃការឈ្លានពានប្រឆាំងនឹងអ៊ុយក្រែន។

ជាលទ្ធផល រុស្ស៊ីមិនអាចចូលលេងក្នុងវគ្គជម្រុះ World Cup ហើយក្លឹបដូចជា Spartak Moscow ក៏ត្រូវបានកាត់ចេញពីពានរង្វាន់ European Champions League (UCL) ផងដែរ។ តុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) ក្នុងខែកក្កដា បានច្រានចោលបណ្តឹងឧទ្ធរណ៍ដែលដាក់ដោយ RFU និងក្លឹបរុស្ស៊ីចំនួនបួនប្រឆាំងនឹងការសម្រេចចិត្តរបស់ FIFA និង UEFA ក្នុងការហាមឃាត់ពួកគេពីការប្រកួតទាំងអស់រហូតដល់មានការជូនដំណឹងបន្ថែម។

អំឡុង​ពេល​ផ្អាក រុស្ស៊ី​បាន​ប្រកួត​មិត្តភាព​ជាមួយ​កៀហ្ស៊ីស៊ីស្ថាន (ឈ្នះ២-១), តាហ្ស៊ីគីស្ថាន (០-០) និង​អ៊ូសបេគីស្ថាន (០-០)។ រុស្សីនឹងត្រូវប្រកួតមិត្តភាពមួយផ្សេងទៀតជាមួយបូស្នៀ មុនពេលការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2022 នៅប្រទេសកាតាចាប់ផ្តើម ប៉ុន្តែកីឡាករឆ្នើមរបស់បូស្នៀមួយចំនួនបានបដិសេធមិនចូលលេងក្នុងការប្រកួតនេះ។

ប្រសិនបើរុស្ស៊ីក្លាយជាផ្នែកមួយនៃទ្វីបអាស៊ី នោះយើងនឹងឃើញក្រុមជម្រើសជាតិរបស់ប្រទេសនេះ ហើយក្លឹបនឹងលេងក្នុងការប្រកួតដូចជា Asian Cup, Asian Games និង AFC Champions League (ACL)។

ads
ads