ads
ads
(Khmer) អ្នកគាំទ្រ Sri Pahang ឆ្ងល់ថា ក្រុមធ្លាក់កូដដល់ម្លឹង ហេតុអ្វីយកលោក Dollah Salleh មកដឹកនាំឡើងវិញ
23-July-2022

(Khmer) លោក Dollah Salleh នេះហើយ​ដែល​បាននាំយកកីឡាករជម្រើសជាតិកម្ពុជា ចាន់ វឌ្ឃនាកា​ទៅលេង​នៅ FA Pahang កាល​ពីឆ្នាំ​២០១៨/២០១៩​ មុន​ពេល​ចូលរួមជាមួយ PKNS FA ។

អ្នកគាំទ្រ Sri Pahang កំពុងចោទសួរការសម្រេចចិត្តរបស់អ្នកគ្រប់គ្រងក្រុមក្នុងការតែងតាំងលោក Dollah Salleh ជាគ្រូបង្វឹកឡើងវិញរហូតដល់ចុងបញ្ចប់នៃលីគម៉ាឡេស៊ីរដូវកាលនេះ។

Dollah ត្រលប់មកគ្រប់គ្រងក្រុម Sri Pahang វិញ បន្ទាប់ពីក្រុមបានបញ្ចប់តំណែងគ្រូបង្វឹកមុនគឺ Christophe Gamel ដោយសារការលេងមិនសូវល្អនៅក្នុង Super League ។ លើសពីនេះ Sri Pahang ក៏បានតែងតាំងវីរបុរសសិង្ហបុរី Fandi Ahmad ជាទីប្រឹក្សាបច្ចេកទេសរបស់ក្លឹបផងដែរ។

យោងតាមការស្ទង់មតិនៅលើបណ្តាញទំនាក់ទំនងសង្គម អ្នកគាំទ្របានចោទជាសំណួរថា ហេតុអ្វីបានជាក្រុមបន្តជឿជាក់លើ Dollah ក្នុងការដឹកនាំក្រុម នៅពេលដែលក្រុមមួយនេះធ្វើមិនបានល្អក្រោមការដឹកនាំរបស់គ្រូបង្វឹកកាលពីមុន។

កន្លងមកមានពាក្យចចាមអារ៉ាមថា Fandi នឹងត្រូវបានតែងតាំងជាគ្រូបង្វឹកជំនួស Gamel ហើយអ្នកគាំទ្រពិតជារំភើបចំពោះរឿងនេះ។ ទោះជាយ៉ាងណាក៏​ដោយ ភាពផ្ទុយគ្នាបានកើតឡើងនៅពេលដែល Fandi ត្រូវបានតែងតាំងជានាយកបច្ចេកទេស ហើយ Dollah Salleh បានត្រលប់មកដឹកនាំក្រុមរហូតដល់រដូវកាល 2022 បិទ។

Sri Pahang បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី 11 ក្នុងតារាង Super League ដោយមាន 8 ពិន្ទុបន្ទាប់ពីលេងបាន 11 ប្រកួត។ ពួក​គេ​មានពិន្ទុ​លើសតែ​មួយ​គត់​លើ Penang ដែល​បច្ចុប្បន្ន​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី ១២។ សម្រាប់រដូវកាលក្រោយលីគកំពូលម៉ាឡេស៊ីនឹងផ្លាស់ប្តូរពី 12 ក្រុមទៅ 18 ក្រុម ហើយនឹងមិនមានការកាត់ចោលសម្រាប់​ក្រុមបាត់​តារាង​នោះទេ។

ក្រុមសរុបចំនួន 18 នឹងចូលរួមក្នុងការប្រកួតប្រជែងកម្រិតកំពូលនៅរដូវកាលក្រោយ ដែលការប្រកួតក្របខ័ណ្ឌ Premier League នឹងត្រូវបានបញ្ឈប់ជាបណ្តោះអាសន្ន ហើយជំនួសដោយ Reserve League ដែលនឹងត្រូវបានបំពេញដោយក្រុមដែលមានកីឡាករក្រោមអាយុ 23 ឆ្នាំ៕

ads
ads