ads
ads
(Khmer) Ronaldo ជាកីឡាករព័រទុយហ្គាល់ដំបូងគេចាកចេញពីទីលានប្រកួត ខណៈមិត្តរួមក្រុមអបអរជ័យជម្នះដ៏ធំសម្បើមជាមួយអ្នកគាំទ្រ
07-December-2022

(Khmer) Cristiano Ronaldo ហាក់​មិន​ខ្វល់ខ្វាយ​ខ្លាំង​ពេក​នោះទេ ក្នុង​ការ​អបអរ​ការ​ទទួល​ជ័យ​ជម្នះ 6-1 របស់​ព័រទុយហ្គាល់​លើ​ស្វីស​ក្នុង​ការ​ប្រកួត World Cup ជុំ​ទី 16 កាលពីយប់មិញ។

Cristiano Ronaldo spotted walking down the tunnel as Portugal team-mates stay on pitch to celebrate famous World Cup win | The Sun

កីឡាករវ័យ 37 ឆ្នាំរូបនេះគឺជាកីឡាករបម្រុងដែលបានលេងរយៈពេល 10 នាទីចុងក្រោយ ឬច្រើនជាងនេះ ដោយស៊ុតបញ្ចូលទីបានគ្រាប់បាល់ Offside និងមិនមានការចូលរួមក្នុងការស៊ុតបញ្ចូលទីណាមួយក្នុងចំណោម 6 គ្រាប់នោះទេ។

បន្ទាប់ពីចប់​ការ​ប្រកួត Ronaldo បានចំណាយពេលតែប៉ុន្មាននាទីប៉ុណ្ណោះ ដើម្បីអបអរសាទរអ្នកគាំទ្រ មុនពេលសម្រុកចូលផ្លូវរូងក្រោមដី (Tunnel)។ គាត់​មិន​បាន​រង់ចាំ​មិត្ត​រួម​ក្រុម​របស់​គាត់​ទេ ដែល​សុទ្ធ​តែ​រវល់​អបអរ​ជាមួយ​អ្នក​គាំទ្រ និង​អរគុណ​ចំពោះ​ការ​គាំទ្រ​របស់​ពួកគេ។

Cristiano ហាក់ដូចជាមានការខកចិត្តនៅក្នុងផ្នែកខ្លះនៃការប្រកួតផងដែរ ប្រហែលជាដោយសារតែគាត់មិនអាចទទួលបានគ្រាប់បាល់ក្នុងការប្រកួតដែលមានគ្រាប់បាល់ស៊ុតបញ្ចូលទីខ្ពស់បែបនេះ។ អតីតមិត្តរួមក្រុម Man United របស់គាត់ Diogo Dalot និង Bruno Fernandes បានចូលរួមក្នុងការបង្កើតគ្រឆាប់បាល់ដោយម្នាក់ៗបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបានមួយគ្រាប់​ផង​ដែរ។

Watch Cristiano Ronaldo walk 'straight off' pitch at full-time as Portugal players celebrate with fans

ប្រភព៖ Adriandelmonte @Twitter

ads
ads