(Khmer) លោក Mitchell van der Gaag នឹងក្លាយជាជំនួយការអ្នកចាត់ការទូទៅរបស់ Erik ten Hag បើតាមការបញ្ជាក់របស់ប្រភពកំពូលរបស់លោក Fabrizio Romano។
គ្រូបង្វឹកវ័យ 50 ឆ្នាំរូបនេះនឹងដើជាជំនួយការរបស់គ្រូបង្គោលសញ្ជាតិហូឡង់ទៅកាន់ Manchester United ក្រោយចាកចេញពី Ajax ហើយគាត់ជាមនុស្សអាថ៌កំបាំងសម្រាប់ពួកយើងភាគច្រើន។ គាត់មានប្រវត្តិគួរឱ្យចាប់អារម្មណ៍ – សម្រាប់ការចាប់ផ្តើមគាត់អាចនិយាយប្រាំភាសា – ហូឡង់ អង់គ្លេស អេស្បាញ ព័រទុយហ្គាល់ និងបារាំង។
នេះគឺជាអ្វីគ្រប់យ៉ាងដែលអ្នកត្រូវដឹងអំពីគាត់៖
ក្លឹបដែលគាត់បានគ្រប់គ្រងៈ
Van der Gaag បានចូលកាន់តំណែងលេខ២(គ្រូជំនួយ) របស់ Ten Hag នៅ Ajax ក្នុងឆ្នាំ 2021 បន្ទាប់ពីទទួលបន្ទុកដឹកនាំឈុត Reserve របស់ក្លិបមួយនេះ។គាត់បានចាប់ផ្តើមអាជីពជាគ្រូបង្វឹកនៅប្រទេសព័រទុយហ្គាល់ជាមួយក្លិប Maritimo B មុនពេលក្លាយជាគ្រូបង្វឹកក្រុមឈុតធំ។ បន្ទាប់មកលោកទៅដឹកនាំក្លិប Belenenses ហើយបន្តទៅដឹកនាំក្លិប Ermis នៅប្រទេស Cyprus ។
នៅឆ្នាំ 2015 គាត់បានត្រលប់ទៅក្របខ័ណ្ឌ Eredivisie ហើយបានគ្រប់គ្រងក្លិបបាល់ទាត់ដូចជា PSV Eindhoven, Excelsior, NAC Breda ។ ក្រោយចាកចេញពីក្លិបទាំងនេះ គាត់បានចូលកាន់តំណែងដឹកនាំឈុតបម្រុងរបស់ Ajax ដែលបាននាំឱ្យគាត់មានតួនាទីបច្ចុប្បន្នជាគ្រូជំនួយឈុតធំ។
Van der Gaag បានដឹកនាំ Maritimo លេងដល់ Europa League ហើយថែមទាំងឈ្នះពានទៀតផង។គាត់បានលើកពាន Segunda Liga ក្នុងឆ្នាំ 2012/12 ជាមួយ Belenenses។
តើគាត់ធ្លាប់លេងបាល់ទាត់ទេ?
ចម្លើយគឺបាទ គាត់លេងជាខ្សែការពារកណ្តាល។ ក្នុងអាជីពរយៈពេល 18 ឆ្នាំ Van der Gaag លេងឱ្យ PSV Eindhoven, NEC Nijmegen (ខ្ចីជើង), Sparta Rotterdam (ខ្ចីជើង), ក្លឹបស្កុតឡេន Motherwell, FC Utrecht, CS Maritimo និង Al Nassr មុនពេលព្យួរស្បែកជើងក្នុងឆ្នាំ 2007 ។ សរុបមក គាត់បានបង្ហាញខ្លួនក្នុងលីកចំនួន 431 ដងក្នុងអំឡុងពេលនោះ។
តើអ្វីដែលគាត់នាំមក United?
Ajax មានផលសងខុសគ្នានៃគ្រាប់បាល់ច្រើនបំផុតក្នុងចំណោម 70 ពិន្ទុដែលរកបាននៅក្នុង Eredivisie រដូវកាលនេះ (ស៊ុតបញ្ចូលទីបាន 85 គ្រាប់ និងរបូត 15 គ្រាប់ប៉ុណ្ណោះ) ។ រដូវកាលមុន! ពួកគេរបូត២៣គ្រាប់ខណៈដែលស៊ុតបញ្ចូលទីបាន 102 គ្រាប់។
ជំនាញរបស់ Van der Gaag ក្នុងនាមជាអតីតខ្សែការពារបានជួយ Ajax ច្រើនណាស់ ស្របពេលពួកគេប្រសើរឡើងយ៉ាងខ្លាំងលើកំណត់ត្រាដ៏គួរឱ្យចាប់អារម្មណ៍របស់ពួកគេក្នុងការស៊ុតបញ្ចូលទី។
បើនិយាយអំពី United វិញពួកគេ បានជួបបញ្ហាជាមួយនឹងខ្សែការពារក្នុងឆ្នាំ 2021/22 ដោយបានបណ្តោយឱ្យរបូត 48 គ្រាប់ក្នុង 33 ប្រកួតប៉ុណ្ណោះ។ នោះមិនល្អគ្រប់គ្រាន់សម្រាប់ក្រុមដែលចង់ឈ្នះពាននោះទេ។
Van der Gaag ចែករំលែកទំនាក់ទំនងការងារដ៏ល្អជាមួយ Ten Hag ហើយបានបង្ហាញពីភាពស្និទ្ធស្នាលរបស់គាត់ជាមួយក្លឹបហូឡង់។ យោងតាមកាសែត Daily Mirror លោក Van de Gaag ដើរតួជាដៃស្ដាំរបស់ Ten Hag ហើយត្រូវបានគេស្គាល់ថាសម្រាប់សមត្ថភាពរបស់គាត់ក្នុងការរៀបចំការការពារក៏ដូចជាការគ្រប់គ្រងកីឡាករ។
ប្រភព៖ Tribuna.com