(Khmer) « យើងសប្បាយរីករាយដែលយើងអាចវិលត្រឡប់មកជួបក្រុមក្នុងលីគកំពូលវិញ ជាក្រុមមួយដែលមានបពិសោធក្នុងការប្រកួតពានរង្វាន់មួយនេះ មានកីឡាករល្អៗច្រើន។ ជំនួបនេះនឹងធ្វើឱ្យក្មេងៗរបស់យើងជួបក្រុមខ្លាំងពួកគេមានការរីកចម្រើន និងទទួលបានបទពិសោធលើទីលានបន្ថែមទៀត»នេះគឺជាសម្ដីរបស់លោក សុក វាសនាមុនការប្រកួតជាមួយណាហ្គវើលដ៏ក្នុងពានរង្វាន់សម្ដេចតេជោហ៊ុន សែនថ្នាក់ជាតិរសៀលនេះ។
ក្នុងការប្រកួតនេះលោក សុក វាសនាបានបង្ហាញការព្រួយបារម្ភអំពីការខ្វះខាតកីឡាករក្រោយមានកូនក្រុមរបួសច្រើនតែយ៉ាងណាលោកថាការប្រកួតនេះនឹងឈានដល់វគ្គប៉េណាល់ទីឱ្យបាន។
« ក្នុងវគ្គជម្រុះយើងមានបញ្ហាយឺតយ៉ាវក្នុងការចុះឈ្មោះកីឡាករបន្ថែម ធ្វើឱ្យយើងខ្វះខាតកីឡាករ។ចំពោះជម្រើស១១នាក់ដំបូងយើងគ្មានបញ្ហាតែយើងបារម្ភកីឡាករដែលត្រូវដោះដូរដែលមានរបួសឬថមថយកម្លាំង ហើយអ្នកជំនួសមិនមានជម្រើសច្រើន តែយ៉ាងណាយើងនឹងប្រឹងប្រែងឱ្យដល់ទីបំផុតដល់ដំណាក់កាលចុងក្រោយ»។
«ចុងក្រោយសូមអរគុណដល់ប្រធានក្លិបដែលបានចំណាយធនធានទាំងអស់បន្តដំណើរបាល់ទាត់របស់យើង ហើយអរគុណដល់អ្នកគាំទ្រដែលតែងតែមកគាំទ្រ។ តែថ្ងៃស្អែកកុំភ្លេចមកទស្សនាផ្ទាល់ក្នុងការប្រកួតនេះ ជាការលើកទឹកចិត្តដល់ក្រុមណិងលើកស្ទួយបាល់ទាត់កម្ពុជាយើងបន្តទៀត»។
ក្រុមបាល់ទាត់អាស៊ីអឺរ៉ុបនឹងត្រូវបើទ្វារកីឡដ្ឋាន អេ អ៊ី យូ ស្ប៉តផាករបស់ខ្លួនទទួលក្រុមណាហ្គវើលដ៏ក្នុងការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែនលើកទី១៦ថ្នាក់ជាតិនៅថ្ងៃពុធទី២៧ខែកក្កដាឆ្នាំ២០២២វេលាម៉ោង៣និង៣០នាទីរសៀល៕
អត្ថបទ៖ ពានរង្វាន់សម្ដេចហ៊ុន សែន