(Khmer) កីឡាករ សៀង ចន្ធា ដែលជាសមាជិកក្នុងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ បានរៀបរាប់អំពីការត្រៀមខ្លួនរបស់ក្រុមសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនាប្រទេសវៀតណាមខែក្រោយនេះ។
កម្ពុជា ស្ថិតនៅក្នុងពូល B ជាមួយក្រុមជម្រើសជាតិថៃ, ម៉ាឡេស៊ី, សិង្ហបុរី និង ឡាវ ដែលសុទ្ធសឹងតែជាក្រុមខ្លាំងនៅក្នុងតំបន់ ខណៈ កម្ពុជា នឹងបើកឆាក ប៉ះ ឡាវនៅថ្ងៃទី ៩ ខែឧសភាខាងមុខ។
ថ្លែងប្រាប់ Cambodia 2023 ចន្ធា បាននិយាយថា៖«សម្រាប់ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្ត ដែលយើងបានទៅចូលរួមការប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម ជាលើកទី២ របស់ខ្ញុំ។ ខ្ញុំរំពឹងថា ពួកយើងនឹងធ្វើឲ្យបានល្អសម្រាប់ស៊ីហ្គេមលើកហ្នឹង ហើយសម្រាប់បទពិសោធវិញ យើងនឹងយកបទពិសោធទាំងអស់ នៅក្នុងលីគដែលយើងលេង ទាំងប្រកួតក្រៅស្រុក នឹងយកមកបញ្ចេញនៅស៊ីហ្គេមនេះឲ្យបានល្អដើម្បីជួយជម្រើសជាតិយើង ហើយដើម្បីប្រជាជនកម្ពុជាយើងដែរ»៕