ads
ads
(Khmer) សៀង ចន្ធានៅតែទទួល​បាន​សារដាស់តឿនពីភរិយារបស់​លោក គឹម ភក្ដី
04-October-2022

(Khmer) «អូន! បងចាំពាក្យសម្តី បងក្តីគាត់ប្រាប់អូនថា មើលថែជើង ត្រូវថែសុខភាព។ បើត្រូវទៅមើល ឆែកជើង ឆ្លៀតទៅប្រទេសថៃល្អ ឬក៏កន្លែងដែលល្បីថាល្អ។ អូនត្រូវប្រើជើង ដើម្បីអនាគតវែងឆ្ងាយទៀត»ខាងលើនេះ ជាសាររបស់ភរិយា លោក គីម ភក្តី បានដាស់តឿនដល់កីឡាករសៀង ចន្ធា។

កាលពីយប់មិញ! ខ្សែប្រយុទ្ធជម្រើសជាតិ​កម្ពុជារូប​នេះ​បាន​បង្ហោះ Story ក្នុងគណនីហ្វេសបុករបស់​ខ្លួនជាមួយខ្លឹមសារខាងលើ ហើយ​រូប​គេ​បាន​សរសេរថែមថា៖«នេះជាអ្វីដែលលោកគ្រូតែងតែនិយាយប្រាប់ខ្ញុំ។ ហើយឥឡូវបងស្រីក៏បាន​និយាយប្រាប់​ខ្ញុំម្ដងទៀត។ គរគុណលោកគ្រូ សម្រាប់​ដំបូន្មានល្អៗ និង​ការយក​ចិត្តទុក​ដាក់ ហើយ​និង​ក្ដីស្រឡាញ់ដ៏ធំធេងមួយនេះ។ ខ្ញុំនឹងចង់ចាំលោកគ្រូជារៀងរហូត។

មួយរយៈ​កាល​ចុង​ក្រោយ​នេះ ខ្សែប្រយុទ្ធវ័យ​២០​ឆ្នាំរូប​នេះហាក់​មិនមាន​អនាគត​រឹង​ប៉ឹង​នោះទេ នៅក្លិប​បឹង​កេត​ដោយមាន​ព័ត៏មានចចាមអារ៉ាមចាកចេញពី​ក្លិបមាន​មូលដ្ឋាន​នៅតំបន់បឹង​ស្នោ​ តែយ៉ាងក្ដី​វាមិនទាន់​ច្បាស់​ទេ ថារូប​គេ​នឹង​លេង​នៅទីណាពិតប្រាកដ។ បើ​និយាយអពីទំនាក់ទំនងរវាង​លោក​គឹម ភក្ដី​និង​ចន្ធាវិញ​គឺស្និទស្នាលដូច​ឪពុកនិង​កូន ខណៈអតីតគ្រូបង្វឹក​រូប​នេះធ្លាប់​បង្ហាត់ចន្ធាតាំង​ពី​នៅសាលាបាល់ទាត់​យុវជនបាទី រហូត​មកមក​ដល់ធ្វើការ​ជាមួយគ្នានៅ​ក្លិប​បាល់ទាត់​អាជីពបឹង​កេតអេហ្វស៊ី។

ads
ads