(Khmer) AFF សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ថ្ងៃនេះបានប្រកាសថា Shopee ជាដៃគូសហការឧបត្ថម្គ សម្រាប់ពាន ASEAN Club Championship ដែលនឹងដាក់ឈ្មោះថា Shopee Cup™️។
ភាពជាដៃគូនេះត្រូវបានបញ្ជាក់ដោយដៃគូពាណិជ្ជកម្មផ្តាច់មុខរបស់ AFF គឺ SPORTFIVE ហើយក៏រួមបញ្ចូល Shopee ក្លាយជាដៃគូបច្ចុប្បន្ននៃការប្រកួតជើងឯកអាស៊ានសំខាន់ៗផ្សេងទៀតរបស់ AFF ផងដែរ។
Shopee Cup នឹងមានក្លិបឈានមុខគេចំនួន 14 របស់អាស៊ានចូលរួមដែលសរុបចំនួន 40 ប្រកួតចាប់ពីថ្ងៃទី 17 ខែកក្កដា និងដំណើរការរហូតដល់ថ្ងៃទី 21 ខែឧសភា ឆ្នាំ 2025។
ពានរង្វាន់នេះនឹងមានក្រុមជើងឯករបស់លីគក្នុងប្រទេសនីមួយនៅអាស៊ានដែលត្រូវបានកំណត់ ឬក្រុមរងជើង ឯកលីគរបស់ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ និងវៀតណាម (មួយប្រទេសយក២ក្រុម) និងហ្វីលីពីន និងសិង្ហបុរី (យកមួយក្រុម)។ ក្រុមជើងឯកលីគប្រ៊ុយណេ កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា នឹង ប្រជែងយក ២ កន្លែងដែលនៅសល់ក្នុងវគ្គ Playoff។