ads
ads
(Khmer) ក្រុម​ប្រឹក្សា​កីឡា​ជាតិម៉ាឡេស៊ី​ចាត់​ទុក​ការ​ប្រកួត​បាល់​ទាត់​នៅស៊ីហ្គេមជា​កីឡា​បរាជ័យ
24-May-2022

(Khmer) ការប្រកួតប្រជែងរបស់ក្រុម U-23ម៉ាឡេស៊ីក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២១ ត្រូវបានបញ្ចប់នៅពេលដែលពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៤ បន្ទាប់ពីចាញ់ឥណ្ឌូនេស៊ីក្នុងការប្រកួតដណ្ដើមមេដាយសំរឹទ្ធ។

ភ្លាមៗបន្ទាប់ពីនោះ ក្រុមប្រឹក្សាកីឡាជាតិ (NSC) បានចេញផ្សាយរបាយការណ៍សង្ខេបនៃការសម្តែងគុណផលរបស់អត្តពលិកជាតិដែលបានលេងនៅទីក្រុងហាណូយ ហើយពួកគេបានដាក់ក្រុមបាល់ទាត់បុរសនៅក្នុងប្រភេទកីឡាដែលបរាជ័យ។

ព័ត៌មាននេះត្រូវបានចែករំលែកដោយអ្នកយកព័ត៌មាន Astro Arena លោក Syakirah Zulkifly ដែលរួមដំណើរជាមួយក្រុមបាល់ទាត់ជម្រើសជាតិ U-23 និងក្រុម futsal ផ្នែកបុរស ដែលបានបញ្ចប់ការប្រកួតនៅបាតតារាងដោយមិនបានទទួលជ័យជម្នះណាមួយឡើយ និងទទួលបានតែមួយពិន្ទុប៉ុណ្ណោះ។

មុនការប្រកួត គ្រូបង្វឹកក្រុម U-23 លោក Brad Maloney មិនបានកំណត់គោលដៅណាមួយ សម្រាប់ក្រុមដែលគាត់ចង់ឃើញ មុនពេលលេងក្នុងការប្រកួត AFC U-23 នៅប្រទេសអ៊ូសបេគីស្ថានខែមិថុនានេះទេ។ លើសពីនេះ Brad ក៏មិនបាននាំយកកីឡាករលើសអាយុឱ្យ​ចូលរួម ដោយលោកចង់ផ្តល់ឱកាសដល់កីឡាករវ័យក្មេងបាន​បង្ហាញសមត្ថភាព តែ​បែបនេះ​បាន​ធ្វើឱ្យ​ក្រុមរបស់​លោកបរាជ័យ។

ថ្វីត្បិតតែមិនត្រូវបានកំណត់គោលដៅក៏ដោយ ប៉ុន្តែក្រុមជម្រើសជាតិបានបង្ហាញទម្រង់លេងយ៉ាងល្អ ដែលពួកគេអាចឆ្លងផុតការប្រកួតវគ្គចែកពូលតាមពីក្រោយប្រទេសថៃ និងឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

បន្ទាប់ពីសកម្មភាពនៅទីក្រុងហាណូយ លោក Brad និងបុគ្គលិកគ្រូបង្វឹកត្រូវកែលម្អចំណុចខ្សោយជាបន្ទាន់ មុនពេលក្រុមជម្រើសជាតិហោះហើរទៅកាន់ទីក្រុង Tashkent ដើម្បីប្រឈមមុខនឹងការប្រកួត AFC U-23 ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី 2 ខែមិថុនា។ ក្រុម​ជម្រើស​ជាតិម៉ាឡេស៊ី U23 ​ស្ថិត​ក្នុង​ពូល C ជាមួយ​កូរ៉េ​ខាង​ត្បូង និង​ពីរ​ក្រុម​ទៀត​មក​ពី​តំបន់​អាស៊ី​អាគ្នេយ៍​គឺ​ថៃ និង​វៀតណាម។

ក្រឡេក​ទៅ​មើល​ក្រុម​ក្នុង​ពូល C ម៉ាឡេស៊ី​មាន​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត។ នៅក្នុងឆ្នាំ 2018 ក្រុមបាល់ទាត់ជម្រើសជាតិដែលបង្វឹកដោយលោក Datuk Ong Kim Swee បានឡើងទៅកាន់វគ្គ 1/4 ផ្តាច់ព្រ័ត្រ ប៉ុន្តែចាញ់កូរ៉េខាងត្បូង។

ads
ads