(Khmer) តាមលទ្ធផលនៃការចាប់ឆ្នោតបាល់ទាត់បុរសស៊ីហ្គេមលើកទី៣១ U23 ឥណ្ឌូនេស៊ី នឹងស្ថិតក្នុងពូល A រួមជាមួយ U23 វៀតណាម មីយ៉ាន់ម៉ា ហ្វីលីពីន និងទីម័រខាងកើត។ ឥណ្ឌូនេស៊ីត្រូវបានគេចាត់ទុកថាជាក្រុមខ្លាំងមួយនៅស៊ីហ្គេមលើកទី៣១។ ក្រុមរបស់ពួកគេសម្រាប់ឆ្នាំនេះមានសមាសភាពជាចម្បងពី គឺកីឡាករដែលមានបទពិសោធន៍កាលពីលើកមុននិងកីឡាករ U23 ល្អៗ ដែលទើបតែបានចូលរួមក្នុងព្រឹត្តិការណ៍ AFF Cup 2021។
ក្រុមជម្រើសជាតិវៀតណាមបានចាត់ទុ្កក្រុមជម្រើសជាតិឥណ្ឌូនេស៊ីគឺជាគូប្រជែងខ្លាំងគេក្នុងព្រឹត្តិការណ៍ SEA Games លើកទី៣១ ហើយជាបេក្ខភាំពមេដាយមាសផងដែរ។ ថ្មីៗនេះ ការចែករំលែកនៅក្នុងកិច្ចប្រជុំមួយ ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ។ លោក Zainudin Amali – រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡាឥណ្ឌូនេស៊ី មានប្រសាសន៍ថា៖
«ខ្ញុំជឿថា U23 ឥណ្ឌូណេស៊ី នឹងឈ្នះមេដាយមាសស៊ីហ្គេមលើកទី៣១ កីឡាករមិនប្រថុយកេរ្តិ៍ឈ្មោះទេ បើឈ្នះ U23 ឥណ្ឌូណេស៊ីនឹងកាន់តែទទួលបានការស្រឡាញ់ពីអ្នកគាំទ្រ»។
«មិនត្រឹមតែបាល់ទាត់ទេ គ្រប់ប្រភេទកីឡាដែលឥណ្ឌូណេស៊ីចូលរួមក្នុងស៊ីហ្គេម ត្រូវកំណត់គោលដៅដណ្ដើមបានមេដាយមាស។ យើងនឹងមានការពិនិត្យផ្ទាល់របស់យើងបន្ទាប់ពីស៊ីហ្គេមទី៣១»។
«ចំពោះករណីផ្លាស់ប្តូរបុគ្គលិកនៅក្នុងសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី ប្រសិនបើក្រុម U23 មិនឈ្នះជើងឯក ខ្ញុំមិននិយាយនៅទីនេះទេ។ គោលដៅតែមួយគត់របស់យើងនៅពេលនេះ គឺគិតអំពីមេដាយមាស»។
នៅស៊ីហ្គេមលើកទី៣០ ឥណ្ឌូណេស៊ីចាញ់វៀតណាមនៅវគ្គផ្ដាច់ព្រ័ត្រ។ គ្រូ និងសិស្សរបស់គ្រូបង្វឹកលោក Shin Tae Yong ក៏សោកស្ដាយដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ ហើយអ្វីដែលកាន់តែឈឺចាប់ ពួកគេអង្គុយមើលថៃឈ្នះជើងឯកក្នុងព្រឹត្តិការណ៍ AFF Cup 2021 នៅកម្ពុជាកាលពីប៉ុន្មានខែមុន ដោយសារពួកគេដកខ្លួនព្រោះកូវីដ។
ថ្មីៗនេះ U23 ឥណ្ឌូនេស៊ី មានការផ្លាស់ប្តូរកម្លាំង។ គ្រូបង្វឹក Shin Tae Yong បានសម្រេចចិត្តដក Ramai Rumakiek ចេញពីក្រុម U23 ។ មូលហេតុគឺដោយសារតារាវ័យក្មេងរូបនេះមិនបានឆ្លើយតបនឹងលិខិតកោះហៅរបស់សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី។ តាមកាលវិភាគស៊ីហ្គេមលើកទី៣១ ឥណ្ឌូណេស៊ីត្រូវប៉ះ U23 វៀតណាមក្នុងការប្រកួតបើកឆាក។ ការប្រឈមមុខដាក់គ្នារវាង U23 វៀតណាម និង U23 ឥណ្ឌូណេស៊ី បានធ្វើឡើងនៅថ្ងៃទី ៦ ឧសភា នៅកីឡដ្ឋាន Viet Tri (Phu Tho)។