(Khmer) រដ្ឋាភិបាលប្រទេសបានអនុម័តបន្ថែមលុយ ៣០១ពាន់លានដុង (១៣,២៣លានដុល្លារ) បញ្ចូលក្នុងកញ្ចប់ថវិកាត្រៀមស៊ីហ្គេមទី៣១។ ការអនុម័តត្រូវបានផ្តល់ដោយឧបនាយករដ្ឋមន្ត្រី Le Minh Khai។
ជាពិសេសក្នុងនោះដែរ 283 ពាន់លានដុងនឹងត្រូវបានចែកចាយទៅក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និង 18 ពាន់លានដុងទៅក្រសួងសន្តិសុខសាធារណៈ។ អ្នករៀបចំកំពុងពន្លឿនដំណើរការធ្វើឱ្យប្រសើរឡើងនូវសម្ភារៈបរិក្ខារ ជាពិសេសកន្លែងប្រកួតប្រជែង ដែលត្រូវតែបញ្ចប់នៅខែមីនា ឆ្នាំ 2022។
ស៊ីហ្គេមលើកទី៣១ គ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នៅប្រទេសវៀតណាម។ ប៉ុន្តែដោយសារជំងឺរាតត្បាត Covid-19 នៅក្នុងប្រទេសនេះ ព្រឹត្តិការណ៍នេះត្រូវបានពន្យារពេល ហើយគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២៣ ខែឧសភា ក្នុងឆ្នាំនេះ។ ទីក្រុងហាណូយ និងតំបន់ភាគខាងជើងចំនួន 11 នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ ដែលមានកីឡាចំនួន 40 ប្រភេទ ស្មើនិង 526 វិញ្ញាសា និងមានអ្នកចូលរួមប្រហែល 10,000 នាក់។
ថវិកាដំបូងសម្រាប់ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣១ មានប្រហែល ១ ប៊ីពាន់លានដុង។ អ្នករៀបចំរំពឹងថានឹងទទួលបានប្រាក់ចំណូលចំនួន 11.3 លានដុល្លារ ដែលក្នុងនោះ 3 លានដុល្លារបានមកពីអ្នកឧបត្ថម្ភ។ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ វៀតណាមបានបញ្ចប់នៅលេខ២ដោយដណ្តើមបានមេដាយមាស ៩៨គ្រឿង តាមពីក្រោយម្ចាស់ផ្ទះហ្វីលីពីន៕